Monday, July 14, 2025
Homeព័ត៌មានជាតិមើលចុះ!!! ម្នាក់ៗរន្ធត់ណាស់ ដោយសារឡានស្ទូចនេះ

មើលចុះ!!! ម្នាក់ៗរន្ធត់ណាស់ ដោយសារឡានស្ទូចនេះ

ភ្នំពេញ ៖ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ រថយន្តស្ទូចមួយគ្រឿង បើកបត់ចូលការដ្ឋានដោយខ្វះការប្រុងប្រយ័ត្ន មិនបានមើលឆ្វេងស្តាំត្រឹមត្រូវ ក៏ជ្រុលទៅកិនម៉ូតូ 1គ្រឿងដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នា បណ្តាលឱ្យយុវជនជាអ្នកបើកម៉ូតូស្លាប់ យ៉ាងអាណោចអាធ័ម ក្រោមកង់ឡាន ចំណែកអ្នកបើកបររថយន្ត ឃើញសភាពបែបនេះ ចង់ព្យាយាមរត់គេចខ្លួនដែរតែរត់មិនរួច ត្រូវសមត្ថកិច្ចក្របួចជាប់ នៅត្រង់ចំណុចច្រកចូលការដ្ឋានសំណង់ បុរីប៉េងហួតបឹងស្នោ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

យុវជនជនរងគ្រោះដែលត្រូវរថយន្តកិនស្លាប់ មានឈ្មោះប៉ែន ខៃ អាយុ23ឆ្នាំ មានស្រុកកំណើតនៅឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CK-6420។ រីឯរថយន្តបង្កជាប្រភេទថយន្តស្ទូច ពាក់ស្លាកលេខភ្នំពេញ 3D-9293 បើកបរដោយបុរសឈ្មោះខឿន សុភាព អាយុ38ឆ្នាំ ស្រុកកំណើតនៅខេត្តបាត់ដំបង ក្រោយកើតហេតុ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់អ្នកបើកបររថយន្ត នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមច្បាប់។ ចំណែកម៉ូតូ និងរថយន្ត បន្ទាប់ពីធ្វើការវាស់វែងរួច ក៏អូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។

ដោយឡែក សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES