Monday, July 14, 2025
Homeព័ត៌មានជាតិដេកព្យូរសារ៉ូម លួចផ្តាច់ចោល រត់ទៅរកទៀត ចុងក្រោយ...

ដេកព្យូរសារ៉ូម លួចផ្តាច់ចោល រត់ទៅរកទៀត ចុងក្រោយ…

ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលារសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩  មានករណីស្ត្រីម្នាក់ មានជំងឺប្រចាំកាយធ្ងន់ធ្ងរ (ក្រពះ ក្រិនថ្លើម និងទាចទឹក)  ដោយសារផឹកស្រាជាប់ជាប្រចាំច្រើនពេក លុះអាការជំងឺធ្វើទុក្ខ ក៏ត្រូវបុរសជាប្តីដឹកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ ស្រាប់ពេលប្តីរវល់ចេញទៅក្រៅទិញបាយហូប ស្ត្រីជាប្រពន្ធក៏ផ្តាច់សេរ៉ូមដោយខ្លួនឯង រួចដើរចេញពីមន្ទីរពេទ្យបំណងទៅរកទិញស្រាផឹក តែអកុសល គ្រាន់តែដើរចេញដល់របងមន្ទីរពេទ្យ ក៏ដួលស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះកើតឡើងនៅចំណុចរបងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ស្ត្រីរងគ្រោះខាងលើ មានឈ្មោះឆេង ដួង អាយុ៣៦ឆ្នាំ មានប្តីប្រកបមុខរបរជាជាងដែក សព្វថ្ងៃស្នាក់នៅក្រុងប៉ោយប៉ែត។

បុរសជាប្តីស្ត្រីរងគ្រោះ ប្រាប់ថា វេលាម៉ោងកើតហេតុខាងលើ ខណៈដែលគាត់ជាប់រវល់ ចេញទៅក្រៅដើម្បីរកទិញបាយហូប បែរជាប្រពន្ធរបស់គាត់ ទំនងជាញៀនស្រាខ្លាំងពេក ក៏ផ្តាច់សេរ៉ូមដោយខ្លួនឯង រួចដើរចេញពីមន្ទីរពេទ្យ បំណងទៅរកទិញស្រាផឹក លុះមិនទាន់ចេញផុតពីមន្ទីរពេទ្យស្រួលបួលផង ក៏ដួលស្លាប់យ៉ាងអាណោចអាធ័ម នៅជាប់នឹងរបងមន្ទីរពេទ្យតែម្តង បង្កឱ្យមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ ដោយសារអាការជំងឺខ្លួនឯងប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។

សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES