Tuesday, July 15, 2025
Homeព័ត៌មានជាតិមុខរបរដូចគ្នាសោះ ផ្ទុះជម្លោះនឹងគ្នា ទាញកន្ត្រៃចាក់ឆូតមុខ

មុខរបរដូចគ្នាសោះ ផ្ទុះជម្លោះនឹងគ្នា ទាញកន្ត្រៃចាក់ឆូតមុខ

ភ្នំពេញ ៖ កាលពីវេលាម៉ោង២ និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នារី២នាក់ធ្វើការនៅក្នុងហាងខារ៉ាអូខេ​ឌីយ៉ាម៉ងផាលេស  ជាមួយគ្នា តែមិនសូវត្រូវធាតុគ្នាប៉ុន្មានទេ ឧស្សាហ៍ទាស់សម្តី ជេរដៀមដាមគ្នាមិនឈប់ លុះក្រោយពីចប់ម៉ោងការងារ មិនដឹងជាមានបញ្ហាអ្វី ក៏ស្រាប់តែនារីទាំង២បានផ្ទុះជម្លោះ ជេរបញ្ចារគ្នាផ្អើលពេញកន្លែងធ្វើការ រហូតផ្ទុះជាអំពើហិង្សា ដោយភាគីម្ខាងទប់ចិត្តមិនបាន ក៏ទាញកូនកន្ត្រៃស្ទុះទៅចាក់ ឆូតមុខមាត់ រាងកាយគូទំនាស់បណ្តាលឱ្យមុតរយះរងរបួស ទីបំផុត ក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួននាំយកមកចាត់ការតាមច្បាប់ កើតឡើងនៅទីតាំងផ្ទះលេខ 80H ផ្លូវលេខ២៧១ ក្រុម៣១ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

នារីជាជនដៃដល់ មានឈ្មោះឌន ឡី ហៅឡៃ អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ឌីយ៉ាម៉ងផាលេស ស្នាក់នៅផ្ទះជួល (បន្ទប់លេខ៨ព) ផ្លូវលំ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានដកហូតវត្ថុតាង កូនកន្ត្រៃសំរាប់ច្រឹបអំបោះ ពណ៌លឿងស្លេក ចំនួន១ (ជារបស់នារីសង្ស័យធ្វើសកម្មភាព)។ ចំណែកនារីរងគ្រោះ មានឈ្មោះកែវ ស្រីទូច អាយុ២២ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ឌីយ៉ាម៉ងផា លេស ស្នាក់នៅផ្ទះជួលលេខ ៧B ផ្លូវលេខ២៧១ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក (រងរបួសរលាត់ឆូតស្បែកក្រោមចង្ការខាងឆ្វេង ឆូតលើថ្គាមខាងឆ្វេង និងស្នាមឆូតលើថ្ពាល់ខាងឆ្វេង)។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ចុះមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌី ឡី ហៅ ឡៃ យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្ត៕

RELATED ARTICLES