Tuesday, July 15, 2025
Homeព័ត៌មានជាតិពេទ្យថា អស់សង្ឃឹមហើយ ដឹកដល់ផ្ទះមួយយប់ស្លាប់ ដោយស្នាដៃគាត់ទាំង៥នាក់នេះ

ពេទ្យថា អស់សង្ឃឹមហើយ ដឹកដល់ផ្ទះមួយយប់ស្លាប់ ដោយស្នាដៃគាត់ទាំង៥នាក់នេះ

ភ្នំពេញ ៖ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ កម្មករសំណង់១ក្រុម ក្រោយពីចប់ម៉ោងការងារ ក៏បបួលគ្នាទិញស្រាមកផឹកស៊ីជុំគ្នា លុះម្នាក់ចេញទៅទិញស្រាបានកើតមាន ទំនាស់ពាក្យសម្តីជាមួយនឹងបុរសម្នាក់ ទើបត្រឡប់មកហៅបក្ខពួក ព្រួតគ្នាទៅវ៉ៃជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ និងស្លាប់ក្រោយពីបញ្ជូន ដល់មន្ទីរពេទ្យ ចំណែកជនដៃដល់ទាំង៥នាក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់ បានកើតមានការភ្ញាក់ផ្អើលឡើង ត្រង់ចំណុចក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ភាគីជនបង្កហេតុទាំង៥នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លន រួមមាន ទី១-ឈ្មោះគឹម ហួន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ សំណង់ ជាជនដៃដល់ (គ្មានសារធាតុញៀន)។ ទី២-ឈ្មោះចេវ ដារា ហៅឡុង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ជាបក្ខពួក (គ្មានសារធាតុញៀន)។  ទី៣-ឈ្មោះខាន់ សុខុន ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់ មុខរបរកម្មកសំណង់ ជាបក្ខពួក (គ្មានសារធាតុញៀន)។ ទី៤-ឈ្មោះភ័ណ្ឌ តុល ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកសំណង់ ជាបក្ខពួក (គ្មានសារធាតុញៀន)។ និងទី៥ឈ្មោះ ស៊្រី វាសនា ហៅពៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ជាបក្ខពួក (គ្មានសារធាតុញៀន)។ ជនសង្ស័យទាំង៥នាក់ ស្នាក់នៅការដ្ឋាន សំណង់ ក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះខុន ឃីម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ (រងរបួសបែកក្បាល បញ្ជូនទៅមន្ទីរពេទ្យ កាល់ម៉ែត)។

ក្រោយកើតេហតុ ជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានប្រញាប់ដឹកបញ្ជូនទៅព្យាលនៅមន្ទីរពេទ្យកាល់ម៉ែត លុះចូលថ្ងៃ២១ ខែមករា ឆ្នាំ២០១៩ មន្ទីរពេទ្យបានប្រាប់ក្រុមគ្រួសារថា គ្មានសង្ឃឹម ទើបក្រុមគ្រួសារប្រញាប់ដឹកទៅស្រុកទៅរៀបចំធ្វើបុណ្យ លុះដល់ម៉ោង៤ទៀបភ្លឺ ជនរងគ្រោះបានស្លាប់នៅភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។

នៅចំពោះមុខកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

RELATED ARTICLES