Wednesday, July 16, 2025
Homeព័ត៌មានជាតិរឿងរ៉ាវបែកធ្លាយ ទើបដឹងថា កូនស្រីត្រូវប្រុសចាប់រំលោភ

រឿងរ៉ាវបែកធ្លាយ ទើបដឹងថា កូនស្រីត្រូវប្រុសចាប់រំលោភ

ខេត្តបាត់ដំបង ៖ ករណីប្រុសព្រានល្បួង​ បានលួងលោមក្មេងស្រីអាយុ១២ឆ្នាំម្នាក់ យកទៅរំលោភសេពសន្ថវៈរហូតដល់បានសម្រេច បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិកកោះ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ លុះរឿងរ៉ាវបានបែកធ្លាយ ក្រុមគ្រួសារក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹង ជនសង្ស័យខាង លើក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈកុមារីអាយុ១២ឆ្នាំ មានឈ្មោះម៉ន ចិត្រា ហៅចិន អាយុ ២៨ឆ្នាំ មានលំនៅភូមិសាលាបាឡាត់ ឃុំនរា ស្រុកសង្កែ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះង.ប អាយុ១២ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុ ខាងលើ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលក្រុមគ្រួសារក្មេងស្រីរងគ្រោះ ប្តឹងចោទប្រកាន់មែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES