Thursday, July 17, 2025
Homeព័ត៌មានជាតិចូលផ្ទះសំណាក់រួមរ័កបានម្តង ម៉ែអូនដឹងរឿង បងជាប់ខ្នោះ

ចូលផ្ទះសំណាក់រួមរ័កបានម្តង ម៉ែអូនដឹងរឿង បងជាប់ខ្នោះ

ភ្នំពេញ៖ យុវជនម្នាក់បាននាំនារីវ័យក្មេងម្នាក់ ទៅដើរលេងរហូតដល់យប់ជ្រៅ ក៏បង្ហួសទៅដេកផ្ទះសំណាក់ និងបានលួងលោមសុំ ខាងស្រីរួមរ័ករហូតដល់បានសម្រេចមួយលើក ដោយអះអាងថា អ្វីៗខ្លួនជាអ្នកទទួលខុសត្រូវ លុះព្រឹកឡើង ពេលជូនខាងស្រីត្រឡប់មកដល់ផ្ទះ វិញ ក៏ត្រូវម្តាយខាងស្រីប្តឹងសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅភូមិព្រៃទាទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលល្បួងកូនស្រីគេឡើងផ្ទះសំណាក់រួមរ័កបានម្តង និងត្រូវម្តាយខាងស្រីប្តឹងប៉ូលិសចាប់រូបនេះ មានឈ្មោះខេង ចិត្រា អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត ភូមិអណ្តូងចំបក់ ឃុំវាលពុង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ចំណែកនារីរងគ្រោះ មានឈ្មោះស.ស.ក អាយុ១៥ឆ្នាំ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះជា មនុស្សស្គាល់គ្នា និងមានចិត្តប្រត្តិព័ទ្ធគ្នាទៅវិញទៅមក លុះមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យបានបបួលជនរងគ្រោះទៅដើរលេងមើលគេប្រគុំតន្ត្រីនៅកោះពេជ្រ ប្រហែល ម៉ោងជាង១១យប់ ទើបជនសង្ស័យឌុបជនរងគ្រោះ និងបានសាងសងគ្នាបណ្តើរតាមផ្លូវថា “បើម្តាយអូនស្តីបន្ទោស ឬធ្វើអ្វី អូនទុកឱ្យបងជាអ្នក ទទួលខុសត្រូវ” និយាយរួច ស្រាប់តែជនសង្ស័យឌុបជនរងគ្រោះ ចូលផ្ទះសំណាក់ យីហោ “ធារីយ៉ា” ស្ថិតនៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយជួលបន្ទប់លេខ៣ ជាន់ទី១ ស្នាក់នៅ ដោយបានលួងលោមខាងស្រីថា ស្នាក់នៅ១យប់សិនទៅ ព្រោះមិនអាចទៅផ្ទះទាំងយប់បែបនេះទេ ខ្លាចមានបញ្ហាតាមផ្លូវ។

ប្រភពដដែលបន្តថា លុះពេលចូលក្នុងបន្ទប់ ជនសង្ស័យបានឱ្យជនរងគ្រោះងូតទឹក ហើយឡើងមកគេលើគ្រែជាមួយគ្នា ដោយជនសង្ស័យបបោសអង្អែលផ្នែកខាងលើ​៣ទៅ៤ដង តែជនរងគ្រោះមិនព្រមរហូត ដល់ម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី២៧ មករា ទើបជនសង្ស័យ ចាប់ផ្តើមធ្វើសកម្មភាពរំលោភម្តងទៀត ទើបជនរងគ្រោះ ព្រមប្រគល់ខ្លួនប្រាណឱ្យជនសង្ស័យបានសម្រេច១ដង បន្ទាប់ពីរួចរាល់ហើយ អ្នកទាំងពីរក៏បបួលគ្នាទៅផ្ទះវិញ។

ប្រភពខាងលើ បញ្ជាក់ថា លុះមកដល់វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ មករា ម្តាយជនរងគ្រោះសួរនាំ​កូនស្រីដឹងរឿង ក៏ប្តឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឱ្យជួយអន្តរាគមន៍។ រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ មករា ម្តាយជនរងគ្រោះ បានហៅជនសង្ស័យចេញពី រោងចក្រ ដោយមាននគរបាលទៅជាមួយ និងធ្វើការឃាត់ខ្លួន ជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍តែម្តង។

ដោយជនរងគ្រោះត្រូវបាន ម្តាយនាំទៅ ពិនិត្យសុខភាព នៅឯមន្ទីរពេទ្យ សម្ភពក្រុង ដើម្បីឱ្យគ្រូពេទ្យបញ្ជាក់លិខិតពីសុខភាព កូនស្រីងាយស្រួលដាក់បន្ទុកលើ ជនរងគ្រោះ៕

RELATED ARTICLES