Friday, July 18, 2025
Homeព័ត៌មានជាតិគ្រូបង្រៀននៅសាលា “Golden Gate American” ម្តាយកូនសិស្ស ចោទធ្វើទារុណកម្មលើកូនរបស់ខ្លួន​

គ្រូបង្រៀននៅសាលា “Golden Gate American” ម្តាយកូនសិស្ស ចោទធ្វើទារុណកម្មលើកូនរបស់ខ្លួន​

កាលពីព្រឹកមិញនេះ ស្ត្រីម្នាក់ដែលគេស្គាល់ថាជាម្តាយរបស់កូនសិស្សម្នាក់ រៀននៅសាលាហ្គូលដិនហ្គេត អាមេរិចកាំងស្គូល (Golden Gate American School)  បានចោទទៅលើនារីម្នាក់ដែលគេស្គាល់ថាជាជំនួយការគ្រូបរទេស ថាបានធ្វើទារុណកម្មលើកូនរបស់ខ្លួនយ៉ាងសាហាវ។

តាមគណនីហ្វេសប៊ុក ឈ្មោះ “Sakana Prum” បានបង្ហោះសារថា “នេះគឺជារូបថតរបស់គ្រូឈ្មោះ នីម ស្រីរតន៍ ជាជំនួយការគ្រូបរទេសនៅក្នុងថ្នាក់មត្តេយ្យកំរិតទាប សាខាទី៦ នៃសាលា ហ្គូលដិនហ្គេត អាមេរិចកាំងស្គូល (Golden Gate American School) បានធ្វើទង្វើមិនគប្បីគ្មានក្រមសីលធម៍ ក្នុងវិជ្ជាជីវៈជាគ្រូ ធ្វើទារុណកម្ម វាយ បោចសក់ មួលត្រចៀក ជាន់ជើង ច្រានសិស្ស ផ្ទប់និងជញ្ជាំង។ ក្មេងវាតែងតែរពឹសហើយ គ្នាដឹងអីគ្នា នាក់ឯងរៀនបានខ្ពស់ដែរ តែមាយាទថោក មិនសមធ្វើជាគ្រូទេ ទ្រាំមិនបានមិច មិនទៅធ្វើការងារផ្សេង”។

ដោយឡែករូបថតដែលស្ត្រីខាងលើ បានបញ្ជាក់ពីសេចក្តីជូនដំណឹងមួយដែលមានន័យថា “សេចក្តីជូនដំណឹង សាលាអាមេរិកាំងហ្គោលឌិនហ្គេត សូមជម្រាមជួនឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកអាណាព្យាបាលសិស្សានុសិស្ស ព្រមទាំងបុគ្គលិកគ្រប់សាខាទាំងមូលឲ្យបានជ្រាបថា ៖ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ អ្នកគ្រូជំនួយការភាសាបរទេសថ្នាក់មត្តេយ្យកម្រិតទាប នៅសាខាទី៦ ឈ្មោះនឹម ស្រីរតន៍ បានប្រព្រឹត្តអំពើមិនគប្បី ផ្ទុយនឹងក្រមសីលធម៌ វីជ្ជាជីវៈអប់រំលើសិស្សម្នាក់ ក្នុងម៉ោងបង្រៀន។ ក្រោយពេលប្រព្រឹត្តអំពើមិនគប្បីនោះមក សាលាបានស្រេចឲ្យអ្នកគ្រូជំនួយការភាសាបរទេសរូបនោះ សុំលាឈប់ពីការងារ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨។ ទន្ទឹមនឹងនោះ សាលាមិនគាំទ្រនូវសកម្មភាពណាមួយដែលផ្ទុយនឹងក្រមសីលធម៌ វីជ្ជាជីវៈអប់រំរបស់សាលារៀនយើងខ្ញុំឡើយ។ អាស្រ័យហេតុនេះ សូមឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាមាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស ព្រមទាំងបុគ្គលិកគ្រប់សាខាមេត្តាជ្រាបជាដំណឹង ដោយក្តីអនុគ្រោះ”។

យ៉ាងណា ការចោទប្រកាន់របស់ស្ត្រីជាម្តាយរបស់សិស្សរៀននៅសាលាហ្គូលដិនហ្គេត អាមេរិចកាំងស្គូល ខាងលើនេះ អ្នកសារព័ត៌មានយើង រង់ចាំទទួលការស្រាយបំភ្លឺពីអ្នកគ្រូជំនួយការភាសាបរទេស និងតំណាងសាលា ជានិច្ច៕

RELATED ARTICLES