Friday, July 18, 2025
Homeព័ត៌មានជាតិខ្លួនជាស្រី ម្តងហើយម្តងទៀតដូច្នេះ???

ខ្លួនជាស្រី ម្តងហើយម្តងទៀតដូច្នេះ???

ភ្នំពេញ ៖ ស្ត្រីម្នាក់ទើបចេញពីពន្ធនាគារ ថ្មីៗសោះ ស្រាប់តែត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យយកទៅឃុំខ្លួនជាថ្មីម្តងទៀត ហើយត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការចាប់ខ្លួនកាលពីព្រលប់ថ្ងៃទី30 ខែមករា ឆ្នាំ2019 ក្រោមការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត នាំទៅចាត់ការតាមច្បាប់។

ស្ត្រីជាប់ចោទដែលសមត្ថកិច្ចនាំទៅឃុំខ្លួនក្នុងពន្ធនាគារសាជាថ្មីនេះ មានឈ្មោះមូល មន្និនិច ភេទស្រី អាយុ26ឆ្នាំ មានមុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ504 ផ្លូវលេខ271 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ធ្លាប់ជាប់ពន្ធនាគាររយៈពេល18ខែ ពីបទសមគំនិតក្នុងអំពើចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ ហើយទើបតែអាវុធហត្ថ ដាក់ទោសរួចរាល់ចេញពីពន្ធនាគារមានសេរីភាពថ្មីៗនេះប៉ុណ្ណោះ ក៏ត្រូវបានសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ចាប់ខ្លួនជាថ្មីម្តងទៀត កាលពីថ្ងៃទី30 ខែមករា ហើយត្រូវបញ្ជូនមកតុលាការភ្លាមៗ និងចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកម៉ៅ ស៊ីណា បានសម្រេចដាក់ជនជាប់ចោទ ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការពីបទរំលោភលើសេចក្តីទុកចិត្ត ប្រព្រឹត្តនៅផ្ទះលេខ 504 ផ្លូវ271 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីថ្ងៃទី15 កក្កដា ឆ្នាំ2016 ជាបទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា391 មាត្រា392 នៃក្រមព្រហ្មទណ្ឌ។

នារីជាប់ចោទខាងលើ ត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ រង់ចាំតុលាការបើកសវនកា កាត់ទោសនៅពេលក្រោយ៕

RELATED ARTICLES