Friday, July 18, 2025
Homeព័ត៌មានជាតិគាត់មកមិនទាន់ បានត្រឹមយំសោកបោកខ្លួន ទាំងអារម្មណ៍អាឡោះអាល័យបំផុត

គាត់មកមិនទាន់ បានត្រឹមយំសោកបោកខ្លួន ទាំងអារម្មណ៍អាឡោះអាល័យបំផុត

ភ្នំពេញ ៖ បុរសវ័យចំណាស់ជាមន្ត្រីយោធាចូលនិវត្តន៍ម្នាក់ ក្រោយពីហូបបាយជុំប្រពន្ធកូនរួច ក៏ចូលទៅសម្រាកថ្ងៃត្រង់ ចំណែកប្រពន្ធ កូនក៏ចេញទៅ បំពេញការងាររៀងខ្លួនអស់ ស្រាប់តែល្ងាចឡើងត្រឡប់មកដល់ផ្ទះវិញ ប្រទះឃើញជនរងគ្រោះដេកស្លាប់តែម្នាក់ឯងគ្មានប្រពន្ធ កូនណាបានទាន់ដង្ហើមសោះ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធយំសោកបោកខ្លួន ព្រោះតែនឹកស្រណោះអាល័យប្តី បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅក្នុងបន្ទប់ជួលលេខ១១ ផ្លូវលំ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះ មានឈ្មោះចៅ សារី អាយុ៦៥ឆ្នាំ ជាមន្ត្រីយោធាចូលនិវត្តន៍ អង្គភាពសឹករងខេត្តព្រះវិហារ មានប្រពន្ធឈ្មោះខាត់ សុខា អាយុ៥៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានកូនចំនួន៥នាក់ (ប្រុស៤ ស្រី១) រស់នៅជុំគ្នាក្រោមដំបូលផ្ទះជួលខាងលើ មានស្រុកកំណើតនៅឯកម្ពុជាក្រោម។

សាកសព ក្រោយពីសមត្ថកិច្ចពិនិត្យជាក់ស្តែង គឺពិតជាស្លាប់ដោយរោគាពាធប្រាកដមែន ហើយក្រុមគ្រួសារក៏មិនប្តឹងផ្តល់អ្វីដែរ ទើបសមត្ថកិច្ចប្រគល់សាកសពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តអង្គតាមិញ ក្បែរផ្ទះជួល៕

RELATED ARTICLES