Friday, July 18, 2025
Homeព័ត៌មានជាតិខ្លាចហើយប្តីកាន់លុយ អូនសុំកូនៗ ទៅរស់នៅស្រុកកំណើតវិញហើយ

ខ្លាចហើយប្តីកាន់លុយ អូនសុំកូនៗ ទៅរស់នៅស្រុកកំណើតវិញហើយ

ភ្នំពេញ ៖ ស្ត្រីម្នាក់បានអះអាងថា ត្រូវបុរសជាប្តីធ្វើបាប មើលងាយមើលថោក ដូចអ្នកសុំទាន ឱ្យតែចង់បានលុយម្តងៗ ត្រូវសុំពីប្តីដូច អ្នកសុំទាន ជួនបាន ជួនក៏មិនបាន និងថែមទាំងត្រូវប្តីវាយដំគ្មានត្រាប្រណីទៀត ទីបំផុត ដោយសារតែទ្រាំទ្រនឹងទង្វើកោងកាចរបស់ប្តីលែងបាន ក៏សម្រេចចិត្តរត់ទៅប្តឹងសមត្ថកិច្ច បំណងសុំលែងលះ ចែកផ្លូវគ្នាដើរ ដើម្បីរួចផុតពីការធ្វើទុក្ខបុកម្នេញពីប្តី។

ស្ត្រីអភ័ព្វដែលត្រូវប្តីវាយធ្វើបាបសឹងរាល់ថ្ងៃ មានឈ្មោះញ៉េង ផល្លាង អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ។ ចំណែកបុរសជាប្តី មានឈ្មោះស៊ីម ឃាង អាយុ៣៧ឆ្នាំ មុខរបរជាងផ្សារដែក។ ប្តីប្រពន្ធអ្នកទាំងពីរមានស្រុកកំណើតជាមួយគ្នា នៅភូមិចុងកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម តែសព្វថ្ងៃបានមកជួលបន្ទប់ស្នាក់នៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ដោយទ្រាំមិនបាននឹងទង្វើប្តីតទៅទៀតលែងបាន នៅរសៀលថ្ងៃទី៧ ខែ​កុម្ភ:​ ឆ្នាំ២០១៩នេះ ស្ត្រីជាប្រពន្ធ ជាមួយម្តាយ និងបងប្អូនប្រុស២នាក់ទៀត ក៏បានចូលមកប៉ុស្តិ៍ទួលសង្កែទី១ បំណងត្រឡប់ទៅស្រុកកំណើតវិញ និងសុំឱ្យសមត្ថកិច្ចជួអន្តរាគមន៍ជូនទៅយកកូនៗពីកន្លែងស្នាក់នៅរបស់ប្តីត្រឡប់ទៅស្រុកវិញ៕

RELATED ARTICLES