Friday, July 18, 2025
Homeព័ត៌មានជាតិលែងលះជាង១ខែហើយ ប្តីមកទាំងយប់ ប្រពន្ធស្រែកផ្អើល

លែងលះជាង១ខែហើយ ប្តីមកទាំងយប់ ប្រពន្ធស្រែកផ្អើល

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ រួមរស់នឹងគ្នាមិនចុះសម្រុង កើតតែរឿងឈ្លោះប្រកែកមិនស្វាង ក៏ឈានដល់ការបែកចែកផ្លូវដើរ ដោយលែងលះគ្នាអស់រយៈពេលជាង១ខែមកហើយ ស្រាប់តែនៅសុខៗ ភាគីអតីតប្តី មកគោះទ្វារបន្ទប់អតីតប្រពន្ធទាំងកណ្តាលយប់ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធភ័យខ្លាចប្តីមានគំនិតមិនល្អ ប៉ងអាក្រក់មកលើខ្លួន ក៏ស្រែកឆោឡោ ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

ហេតុការណ៍អតីតប្តីគោះទ្វារបន្ទប់ប្រពន្ធទាំងកណ្តាលយប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលខាងក្រោយផ្សារឯករាជ្យ១ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ភាគីខាងអតីតប្តីមានឈ្មោះសុខ រី អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកស្ត្រីជាអតីតប្រពន្ធ មានឈ្មោះសាត សោភា អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុ ខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ នាំភាគីទាំងសងខាងទៅធ្វើការដោះស្រាយ និងសម្របសម្រួល នៅប៉ុស្តិ៍នគរបាល ចៀសវាងកើតមានអំពើហិង្សាផ្សេងៗ។ ជាលទ្ធផល ភាគីអតីតប្តីប្រពន្ធខាងលើ បានសម្រេចធ្វើកិច្ចសន្យាចែកផ្លូវគ្នារៀងខ្លួន៕

RELATED ARTICLES