Friday, July 18, 2025
Homeព័ត៌មានជាតិស្រីស្អាតចេញពីក្លឹប ដឹកមិត្តភក្តិទៅផ្ទះ ប្រុសជិះម៉ូតូបំបុក រួចវ៉ៃ១ដៃ...

ស្រីស្អាតចេញពីក្លឹប ដឹកមិត្តភក្តិទៅផ្ទះ ប្រុសជិះម៉ូតូបំបុក រួចវ៉ៃ១ដៃ…

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ ទើបនឹងចេញពីរាំលេងក្នុងក្លឹបរាត្រី ក៏ជិះម៉ូតូដឹកមិត្តភក្តិម្នាក់ត្រឡបទៅ់ផ្ទះវិញ តាមផ្លូវបេតុងជិតប៉ុស្តិ៍ទូរទស្សន៍បាយ័ន លុះធ្វើដំណើរដល់មុខក្លោងទ្វារចូលវត្តសាមគ្គីរង្សី ក៏ត្រូវជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកអាយខុន (មិនចាំស្លាកលេខ) មកបំបុក បណ្តាលឱ្យដួល ហើយភ្លាមនោះជនសង្ស័យម្នាក់បានស្ទុះលោតចុះមក ធ្វើសកម្មភាពវ៉ៃរូបនាងចំនួន១ដៃ រួចក៏ហើយបានលើកម៉ូតូរបស់នាង ជិះចេញទៅបាត់តែម្តងដោយសុវត្ថិភាព។

ករណីដ៏ភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង៣និង០៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុងទល់មុខក្លោងទ្វារវត្តសាមគ្គីរង្សី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

នារីរងគ្រោះដែលត្រូវចោរវ៉ៃប្លន់ម៉ូតូ មានឈ្មោះពន្ធ ដា អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើតនៅខេត្តតាកែវ។ ចំណែកម៉ូតូដែលត្រូវចោរប្លន់យកទៅ ម៉ាកស៊ុយស៊ូគីលែត ស៊េរីឆ្នាំ២០១៥ ឡើងតែមស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ មិនចាំអក្សរពីមុខ ចាំតែលេខពីក្រោយ (០៤៨១)។

ក្រោយកើតហេតុ នារីជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ តាមរកម៉ូតូរបស់ខ្លួនត្រឡប់មកវិញ និងតាមប្រមាញ់ចាប់ខ្លួនក្រុមជនសង្ស័យ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES