Saturday, July 19, 2025
Homeព័ត៌មានជាតិកន្លែងអ៊ុតសក់ មានសុទ្ធតែស្រីៗ ក៏យុវជនម្នាក់នេះធ្វើទៅរួចដែរ

កន្លែងអ៊ុតសក់ មានសុទ្ធតែស្រីៗ ក៏យុវជនម្នាក់នេះធ្វើទៅរួចដែរ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ស្រាវជ្រាវឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចកាបូប និងទូរស័ព្ទ នៅចំណុចហាងអ៊ុតសក់មួយកន្លែង ស្ថិតនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនសង្ស័យក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

ក្រោយចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានសម្ភារៈ រួមមាន ទូរស័ព្ទចំនួន២គ្រឿង ម៉ាក iPhone X មួយគ្រឿង និងម៉ាក  iPhone6 មួយគ្រឿង ព្រមទាំងកាបូបដាក់លុយចំនួន១។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូន ទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES