Saturday, July 19, 2025
Homeព័ត៌មានជាតិថ្ងៃបុណ្យសង្សារ!!! ប្រុសលូនចូលពេលកំពុងដេក អីលូវម្តាយនាងនាំទៅពេទ្យហើយ

ថ្ងៃបុណ្យសង្សារ!!! ប្រុសលូនចូលពេលកំពុងដេក អីលូវម្តាយនាងនាំទៅពេទ្យហើយ

ខេត្តកណ្តាល ៖ ករណីអំពើហិង្សាប្រុសលបឡើងតាមបង្អួច  យកប៉័ងតោកាប់ស្រីពេលកំពុងដេកលក់នៅក្នុងផ្ទះសុខៗ ចំថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២ និង៣០នាទី រសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។

ជនដៃដល់ មានឈ្មោះសុផាត រ៉ាស៊ី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឃុំកើតហេតុ ក្រោយបង្កហេតុរួច បានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកនារីរងគ្រោះ មានឈ្មោះយ៉ ធីយ៉ុង អាយុ២៣ឆ្នាំ ជាជនជាតិវៀតណាម មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានចាត់បញ្ជូននារីរងគ្រោះ ទៅកាន់មន្ទីរពេទ្យឯប្រទេសវៀតណាម ដើម្បីសង្គ្រោះជីវិត។ ចំណែកនៅទីតាំងកើតហេតុ សមត្ថកិច្ចបានដកហូតវត្ថុតាង កាំបិតប៉័ងតោចំនួន២ដើម ទី១-កាំបិតប៉័ងតោពណ៌ស ដងជ័រ មានផ្លែប្រវែង១៨,៥០សង់ទីម៉ែត្រ និងទី២-កាំបិតប៉័ងតោពណ៌ស ដងឈើ មានផ្លែប្រវែង១៥សង់ទីម៉ែត្រ។

ជុំវិញករណីអំពើហិង្សាដោយចេតនាខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ឱ្យដឹងថា ផ្តើមចេញពីមូលហេតុអ្វីឱ្យពិតប្រាកដនោះទេ។ ដោយឡែកតាមប្រភពព័ត៌មាននានា បានលើកឡើងថា ករណីនេះ អាចផ្តើមចេញពីភ្លើងប្រចណ្ឌតែម្តង។

យ៉ាងណាក្តី កម្លាំងជំនាញស្រុកកោះធំ សហការជាមួយកម្លាំងប៉ុស្តិ៍សំពៅពូន កំពុងធ្វើការស្រាវជ្រាវ តាមប្រមាញ់ចាប់ខ្លួនជនដៃដល់ ដើម្បីនាំយកមកសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES