Saturday, July 19, 2025
Homeព័ត៌មានជាតិចង់់ងងឹតមុខ!!! គាត់មកម្តងនេះ ប្រមូលបានច្រើនគួរសម

ចង់់ងងឹតមុខ!!! គាត់មកម្តងនេះ ប្រមូលបានច្រើនគួរសម

កណ្តាល៖ ករណីចោរកម្មលួចឆក់ប្លន់ បានកើតមានមិនលស់ថ្ងៃ នៅក្នុងរាជធានី ក៏ដូចតាមបណ្តាខេត្តមួយចំនួន ធ្វើឱ្យពលរដ្ឋភ័យបារម្ភជាខ្លាំងចំពោះសុវត្ថិភាព ទ្រព្យសម្បត្តិ និងអាយុជីវិតថែមទៀត។ ជាក់ស្តែង កាលពីថ្ងៃទី១៤ ខែកុម្ភៈ មានករណីចោរលួចគាស់ផ្ទះមួយកន្លែង នៅក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ដោយក្រុមចោរប្រមូលលុយ និងមាស អស់គ្មានសល់ សរុបគឺអស់ប្រហែល៣ម៉ឺនដុល្លារឯណោះ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះរស់ ហ៊ុន ភេទ ប្រុស អាយុ៤៧ឆ្នាំ មុខរបរគួកជេដី មានលំនៅភូមិ-ឃុំកើតហេតុខាងលើ បានបាត់បង់អស់មាស ប្រភេទខ្សែដៃ២ខ្សែ ទម្ងន់៣តម្លឹង និងប្រាក់ដុល្លារ ចំនួន២៦,៣៥០ដុល្លារអាមេរិក។ ចំណែកវត្ថុតាងដែលចោរបន្សល់ទុក មានកន្ត្រៃកាត់ដែកដងស្រោបជ័រពណ៌ក្រហមចំនួន១ បន្ទះដែក តាន់១កំណាត់ទំហំមុខកាត់១០សង់ទីម៉ែត្រ ប្រវែង១,៥៥ម៉ែត្រ ជារបស់ម្ចាស់ផ្ទះ ដែលចោរ យកធ្វើសកម្មភាពគាស់។

ប្រភពឱ្យដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោង៥និង៤៥នាទី ប្រពន្ធរបស់ជនរងគ្រោះ ឈ្មោះគង់ កុសល និងកូនបាននាំគ្នាចេញពីផ្ទះ ទៅលក់បាយនៅក្នុងរោងចក្រចំណីសត្វ ក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ចំណែកប្តីនៅមិនទាន់ទៅទេ គឺនៅរៀបចំទុកប្រាក់ដុល្លារ បានមកពីការទិញលក់ដីនៅក្នុងថតគ្រែ ក្បាលដំណេក២ម៉ឺនដុល្លារ បន្ថែមលើប្រាក់ដុល្លារ ដែលមានក្នុងថតគ្រែនោះស្រាប់៦,៣៥០ដុល្លារ សរុប២៦,៣៥០ដុល្លារ។

បន្ទាប់ពីដាក់ប្រាក់ក្នុងថតគ្រែក្បាលដំណេករួច ជនរងគ្រោះក៏ចេញពីផ្ទះបាត់ទៅ។ រហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃខែឆ្នាំ ដដែល ជនរងគ្រោះបានយកបាយមកដាក់ឱ្យឆ្កែស៊ីនៅផ្ទះ ស្រាប់តែឃើញទ្វារផ្ទះបាយខាងក្រោយដាច់សោរបើក ភ្លាមនោះ ជនរងគ្រោះ ដើរមើលជុំវិញផ្ទះ បានឃើញចម្រឹងបង្អួចផ្ទះជាន់ ក្រាមផ្ទាល់ដី ផ្នែកខាងត្បូង មានស្នាមគាស់បាក់ ២ចម្រឹង។

បន្ទាប់មកជនរងគ្រោះបានចូលក្នុងផ្ទះ ឃើញសោទ្វារឡើងជណ្តើរជាន់លើ មានស្នាមបាក់ត្រចៀក ទ្វារម្ខាង និងទ្វារបន្ទប់របស់ជន រងគ្រោះដេកមានស្នាមគាស់បំបែកសោទ្វារចូល ក្នុងបន្ទប់រុះរើសម្លៀកបំពាក់ និងគាស់សោថតក្បាលគ្រែ ជាកន្លែងជនរងគ្រោះដាក់គ្រឿងអលង្ការ និងប្រាក់ដុល្លារខាងលើ។

ភ្លាមនោះដែរ ជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលពញាឮ រួចហើយកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំង ជំនាញផ្នែកនគរបាលយុត្តិធម៌ ចុះពិនិត្យកន្លែងកើតហេតុ សាកសួរជនរងគ្រោះ និងបន្តការ ស៊ើបអង្កេតស្រាវជ្រាវទៀត៕

RELATED ARTICLES