Saturday, July 19, 2025
Homeព័ត៌មានជាតិជាមួយរថភ្លើង ឯងមិនខ្លាំងទេអាវ៉ា អូសជាង១០ម៉ែត្រ ទើបឈប់

ជាមួយរថភ្លើង ឯងមិនខ្លាំងទេអាវ៉ា អូសជាង១០ម៉ែត្រ ទើបឈប់

ភ្នំពេញ ៖ បុរសម្នាក់កំពុងអង្គុយលេងនៅក្បែរផ្លូវដែកសុខៗ ឃើញរថភ្លើងល្បឿនលឿន ១ខ្សែ បើកសំដៅមក ក៏ស្ទុះទៅឈរកណ្តាលផ្លូវដែក បំណងរារាំងមិនឱ្យរថភ្លើងបើកឆ្លងកាត់ ស្រាប់តែត្រូវរថភ្លើងបោះពួយបុកអូសប្រមាណជាង១០ម៉ែត្រ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធ័ម។

ហេតុការណ៍បុរសក្លាហានឈរបាំងរថភ្លើង បណ្តាលឱ្យរថភ្លើងបុកស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវដែក ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

បុរសដែលត្រូវរថភ្លើងបុកស្លាប់ មានឈ្មោះកង ចាន់នី ហៅជាំ អាយុប្រមាណ៤២ ឆ្នាំ ជាបុរសអនាថា ស្នាក់នៅមិនពិតប្រាកដ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ​ គឺជាមនុស្សអនាថា និងថែមទាំងញៀនថ្នាំ បានអង្គុយលេងនៅក្បែរផ្លូវដែកដូចសព្វដង លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏មានរថភ្លើងល្បឿនលឿន១ខ្សែ បើកឆ្លងកាត់ក្នុងទិសដៅពីកើតទៅលិច ដោយបានចុចស៊ីផ្លេឱ្យដំណឹងផងដែរ។ ភ្លាមនោះ ស្រាប់តែជនរងគ្រោះឃើញរថភ្លើងបើកសំដៅមក ក៏ស្ទុះទៅឈរចំកណ្តាលផ្លូវដែក បំណងពាំងរថភ្លើង ហើយទោះ ជាប្រជាពលរដ្ឋប្រទះឃើញ នាំគ្នាស្រែកយ៉ាងណាក៏ ជនរងគ្រោះមិនព្រមចេញពីផ្លូវរថភ្លើង ដាច់ខាត ហើយភ្លាមនោះ ដោយសារតែរថភ្លើង១ខ្សែនោះ មានល្បឿនលឿនផង មិនអាចចាប់ហ្វ្រាំងទាន់ ក៏ជ្រុលទៅបុកជនរងគ្រោះយ៉ាងពេញទំហឹង និងអូសជនរងគ្រោះ ប្រមាណជាង១០ម៉ែត្រ បណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ដល់កន្លែងកើតហេតុធ្វើការវាស់វែង និងត្រួតពិនិត្យនៅកន្លែងកើតហេតុផងដែរ៕

RELATED ARTICLES