Tuesday, July 22, 2025
Homeព័ត៌មានជាតិចាប់រំលោភក្មេងស្រីមិនបានសម្រេច ប្រជាពលរដ្ឋដាក់១ដៃ១ជើង ឡើងពោរមុខ

ចាប់រំលោភក្មេងស្រីមិនបានសម្រេច ប្រជាពលរដ្ឋដាក់១ដៃ១ជើង ឡើងពោរមុខ

ខេត្តប៉ៃលិន ៖ ករណីប្រុសព្រានល្មោភកាមម្នាក់ បានចាប់អូសដៃក្មេងស្រីទៅរំលោភក្នុងព្រៃ ពេលកំពុងចាប់ស្រាតខោរំលោភទាំងកំរោល ក្មេងស្រីរងគ្រោះបានប្រឹងរើបំរាស់ផង ស្រែកឆោឡោផង ត្រូវប្រជាពលរដ្ឋឮ ព័ទ្ធវ៉ៃប៉ោងមុខ ស្ទើរមើលលែងស្គាល់នេះ រួបប្រគល់ឱ្យសមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចវាលស្រែ១កន្លែង ស្ថិតក្នុងភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

ជនសង្ស័យល្មោភកាម មានឈ្មោះហួម ពិសិទ្ធ អាយុ៣៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកំពង់ចែង ឃុំដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះធ.ស.ធ អាយុ១៤ឆ្នាំ រស់ភូមិឃុំកើតហេតុខាងលើ។

លោកអនុសេនីយ៍ទោ ឡោ ពុធ នាយផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺធ្វើឡើងតាមពាក្យបណ្តឹងរបស់ភាគីជនរងគ្រោះ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះហួម ពិសិទ្ធ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលក្មេងស្រីរងគ្រោះប្តឹងចោទប្រកាន់មែន។

បច្ចុប្បន្ន ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES