Tuesday, July 22, 2025
Homeព័ត៌មានជាតិឪប្រាប់មិនស្រួលខ្លួន កូនៗដឹកទៅពេទ្យ បានត្រឹមដឹកសពមកផ្ទះវិញ

ឪប្រាប់មិនស្រួលខ្លួន កូនៗដឹកទៅពេទ្យ បានត្រឹមដឹកសពមកផ្ទះវិញ

ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍បុរសម្នាក់បានស្លាប់តាមផ្លូវ ពេលកូនៗដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក។

បុរសរងគ្រោះខាងលើ មានឈ្មោះយ៉េន ជាប់ អាយុ៤២ឆ្នាំ ជាជំទប់ទី២ឃុំថ្មពួក នៃគណបក្សប្រជាជនកម្ពុជា និងមានលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះក៏បានត្អូញប្រាប់ថា គាត់ដូចជាមានអាការៈរោយកញ្ចឹងក និងវិលមុខ ហើយក៏ស្រែកប្រាប់កូនៗថាមិនស្រួលខ្លួន  លុះឮឪពុកស្រែកប្រាប់បែបនេះ ក្រុមគ្រួសារ ក៏ប្រញាប់ដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកថ្មពួក ជាបន្ទាន់ ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តែអកុសល ដឹកបានត្រឹមតែពាក់កណ្តាលផ្លូវ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម រួចក៏ដឹកសាកសពត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតេហតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយសារតែកើត មានជំងឺ ប្រចាំកាយ ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដីម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES