Tuesday, July 22, 2025
Homeព័ត៌មានជាតិស្រ្តីមេម៉ាយមានតែកូនស្រីតែម្នាក់ប៉ុណ្ណោះ អ្នកជិតខាងត្រកងចេញមកក្រៅទាំងសន្លប់ស្តូកស្តឹង

ស្រ្តីមេម៉ាយមានតែកូនស្រីតែម្នាក់ប៉ុណ្ណោះ អ្នកជិតខាងត្រកងចេញមកក្រៅទាំងសន្លប់ស្តូកស្តឹង

ភ្នំពេញ ៖ ហេតុការណ៍ដ៏រន្ធត់មួយ ដោយសារស្ត្រីមេម៉ាយម្នាក់បានដួលស្លាប់ក្នុងបន្ទប់ទឹក ខណៈពេលដែលគាត់ទើបហូបបាយរួច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលមួយកន្លែង តាមផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។

ស្ត្រីរងគ្រោះខាងលើ មានឈ្មោះភួង ផល្លា អាយុ៦០ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនស្រីម្នាក់ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ ជាមួយកូនស្រី និងមានស្រុកកំណើតភូមិពុកឫស្សីលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រោយពីហូបបាយល្ងាចរួច គេឃើញស្ត្រីរងគ្រោះ បានដើរទៅ ងូតទឹកដូចសព្វដង លុះពេលងូតទឹករួចចេញមកវិញ ក៏ស្រាប់តែឃើញស្ត្រីរងគ្រោះហាក់មានអាការដកដង្ហើមញាប់ៗ និងរកកល់ចង់ដួល ទើបអ្នកជិតខាងបានស្ទុះទៅជួយត្រកងស្ត្រីរងគ្រោះទាន់ មិនឱ្យដួលបោកទៅនឹងដីឡើយ បន្ទាប់មកស្ត្រីរងគ្រោះ ក៏សន្លប់បាត់មាត់បាត់ក ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ ទាក់ទងហៅរថយន្តសង្គ្រោះមកដល់ បំណងដឹកស្ត្រីរងគ្រោះយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ តែពេលខាងរថយន្តសង្គ្រោះមកដល់ ពិនិត្យស្ត្រីរងគ្រោះរួច ក៏ប្រាប់ថា ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាមបានចុះទៅពិនិត្យជាក់ស្តែង រួចបញ្ជាក់ថា ស្ត្រីរងគ្រោះស្លាប់ដោយជំងឺខ្យល់គ។ ចំណែកសាច់ញាតិ ក៏បានស្នីសុំសមត្ថកិច្ចឱ្យជួយបញ្ជាក់លិខិតមរណភាព ដើម្បីដឹកសពយកទៅធ្វើបុណ្យ។

សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តជម្ពូវ័ន៕

RELATED ARTICLES