Thursday, July 24, 2025
Homeព័ត៌មានជាតិមន្ត្រីបរិស្ថានស្រុកបរិបូរណ៌ ទូកបុកធ្លាក់ចូលទឹកស្លាប់ភ្លាមៗមួយរំពេច

មន្ត្រីបរិស្ថានស្រុកបរិបូរណ៌ ទូកបុកធ្លាក់ចូលទឹកស្លាប់ភ្លាមៗមួយរំពេច

ខេត្តកំពង់ឆ្នាំង ៖ បុរសជាមន្ត្រីបរិស្ថានម្នាក់ បានជិះទូកចេញល្បាតពេលយប់ ស្រាប់តែជួបគ្រោះអកុសល ត្រូវទូក១គ្រឿងទៀត បើកបុកចំសៀតផ្កា បណ្តាលឱ្យធ្លាក់ចូលទឹកស្លាប់ភ្លាមៗមួយរំពេច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចកំពង់តាសុខ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

បុរសរងគ្រោះដែលត្រូវទូកបុកស្លាប់ មានឈ្មោះអ៊ុយ ប៊ុនធន មុខរបរជាមន្ត្រីបរិស្ថានស្រុកបរិបូរណ៌។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានបើកទូកចេញល្បាតនៅពេលយប់ ដូចសព្វដង លុះពេលបើកទូកមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែស្ថានភាពផ្លូវងងឹតមើលគ្នាមិនឃើញ ទើបធ្វើឱ្យទូក១គ្រឿងទៀត បានជ្រុលមកបុកទូរបស់ជនរងគ្រោះ និងបានបុកជនរងគ្រោះចំស្នៀតផ្កាខាងឆ្វេង បណ្តាលឱ្យជនរងគ្រោះធ្លាក់ចូលទឹកស្លាប់តែម្តង។

ក្រោយកើតហេតុ ភាគីអ្នកបើកទូកម្ខាងទៀត បានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកសពមន្ត្រីបរិស្ថានខាងលើ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES