ខេត្តតាកែវ ៖ ករណីយុវជនល្បួងកូនស្រីគេរួមរ័កសម្រេចបាន១ដង ត្រូវម្តាយគេតាមទាន់ ប្តឹងសមត្ថកិច្ចចាប់ខ្លួននាំយកទៅចាត់ការតាមច្បាប់ ក្រោយពីបានទាក់ទងស្នេហាជាមួយក្មេងស្រីម្នាក់ រហូតដល់ស្គាល់ចិត្តស្គាល់ថ្លើមគ្នា បានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិត្រពាំងស្នោរ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់។
យុវជនដែលក្លាយខ្លួនជាអ្នកទោសស្នេហា មានឈ្មោះញឹម រដ្ឋា អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងស្នោរ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះឃ.វ មានលំនៅក្នុងភូមិព្រៃធាតុ ឃុំលាយបូរ ស្រុកត្រាំកក់។
តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំញ៉ែងញ៉ង បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះញឹម រដ្ឋា នាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រីរងគ្រោះបានសម្រេចម្តងមែន ហើយពួគេព្រមព្រៀងរៀងៗខ្លួន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕