Thursday, July 24, 2025
Homeព័ត៌មានជាតិអះអាងថាសមត្ថកិច្ច ពាក់ឯកសណ្ឋានសុីវិល ឆែកឆេរបុរសម្នាក់មិនមានអី គំរាមនាំទៅពិនិត្យទឹកនោម

អះអាងថាសមត្ថកិច្ច ពាក់ឯកសណ្ឋានសុីវិល ឆែកឆេរបុរសម្នាក់មិនមានអី គំរាមនាំទៅពិនិត្យទឹកនោម

ភ្នំពេញ ៖ ហេតុការណ៍មួយបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយសារយុវជនម្នាក់កំពុងជិះម៉ូតូតែម្នាក់ឯងតាមផ្លូវ ក៏ត្រូវជនស៊ីវិល១ក្រុម អះអាងថាជាសមត្ថកិច្ច ចាប់ឃាត់ឱ្យឈប់ និងឆែកឆែរ តែរកអ្វីមិនឃើញ បែរជាគំរាមយកទៅខណ្ឌពិនិត្យមើលទឹកនោម ក៏ត្រូវយុវជនរងគ្រោះស្រែកឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើល ស្រាប់តែក្រុមជនស៊ីវិលនោះ អូសក្រឡាដកខ្លួនគេចចេញ ទៅបាត់ម្តងម្នាក់ៗ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ស្រះចក ព្រំប្រទល់ខណ្ឌទួលគោក និងខណ្ឌ៧មករា។

តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ដោយសុំមិនបញ្ចោញឈ្មោះថា នៅមុនកើតហេតុ គាត់បានជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគីនិច តែម្នាក់ឯងចេញពីម្តុំផ្សារថ្មី តាមផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច។ ពេលមកដល់ហួសស្តុបសួរច្បារក្តាន់២ ស្រាប់តែមានជនស៊ីវិល១ក្រុម មានគ្នាជាច្រើននាក់ បានអះអាងថា ពួកគេជាសមត្ថកិច្ច បានជិះម៉ូតូប្រដេញតាមពីក្រោយ រហូតមកដល់ចំណុចខាងលើ ក៏ស្ទាក់ឃាត់គាត់ឱ្យឈប់ម៉ូតូ ដើម្បីឆែកឆេរ តែមិនឃើញមានអ្វីទេ បែរជាសំឡុតគំរាមគាត់ថា យកទៅខណ្ឌពិនិត្យមើលទឹកនោម ទើបរូបគាត់ស្រែកឡាំប៉ាថា ទើបបង្កឱ្យមានការភ្ញាក់ផ្អើល ដល់ក្រុមអ្នកសារព័ត៌មាន ចុះទៅកន្លែងកើតហេតុ ផ្តិតយករូបភាព និងធ្វើការផ្សាយផ្ទាល់ សាកសួរដំណើររឿងហេតុ។

គ្រាន់តែឃើញក្រុមអ្នកសារព័ត៌មាន ចុះមកផ្សាយផ្ទាល់ភ្លាមនោះ ស្រាប់តែក្រុមសមត្ថកិច្ចស្លៀកពាក់ស៊ីវិល មិនដឹងមកពីខាងណានោះ បានគេចចេញទៅបាត់អស់តែម្តង៕

RELATED ARTICLES