Thursday, July 24, 2025
Homeព័ត៌មានជាតិឪពុកបង្កើត ក៏អាចធ្វើរឿងនេះលើកូនស្រីតូចអាយុ៤ឆ្នាំ ថោកទាបខ្លាំងណាស់!!!

ឪពុកបង្កើត ក៏អាចធ្វើរឿងនេះលើកូនស្រីតូចអាយុ៤ឆ្នាំ ថោកទាបខ្លាំងណាស់!!!

ខេត្តសៀមរាប ៖ ករណីឪពុករំលោភកូនស្រីខ្លួនឯង ដែលទើបនឹងមានវ័យ៤ឆ្នាំ ត្រូវបានស្ត្រីជាប្រពន្ធដឹងរឿង ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនបុរសជាប្តីនាំយកទៅចាត់ការតាមច្បាប់ ហេតុការណ៍នេះបានកើតមានការភ្ញាក់ផ្អើលឡើង ខណៈដែលស្ត្រីជាប្រពន្ធបាននាំកូនស្រី មកដាក់ពាក្យបណ្តឹង នៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

ជនសង្ស័យដែលចាប់រំលោភកូនស្រីបង្កើត មានឈ្មោះចាប ម៉ាន់ អាយុ៥៣ឆ្នាំ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះម.ច អាយុ៤ឆ្នាំ។ ក្រុមគ្រួសារខាងលើ មានលំនៅក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ប្រាប់ថា  ក្រោយពីទទួលបានពាក្យបណ្តឹងពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះរួចមក កម្លាំងនគរបាលជំនាញ ចុះទៅកន្លែងកើតហេតុ និងបានបញ្ជូនក្មេងស្រីរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ និងត្រូវបានក្រុមគ្រូពេទ្យជំនាញ បានសន្និដ្ឋានថា សន្ទះព្រហ្មចារីរបស់ក្មេងស្រីរងគ្រោះមានស្នាមរហែក ពោលគឺទទួលរងការបំពានខាងផ្លូវភេទប្រាកដមែន។

បន្ទាប់មកកម្លាំងជំនាញបានសុំបើកការស៊ើបអង្កេតបឋម ទៅព្រះរាជអាជ្ញា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ និងបានកោះហៅជនសង្ស័យឈ្មោះចាប ម៉ាន់ ត្រូវជាឪពុកបង្កើតមកធ្វើការសាកសួរ។ នៅពេលសាកសួរ ជនសង្ស័យមិនព្រមសារភាពនោះទេ។

បច្ចុប្បន្ន លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប  បានបញ្ជាឱ្យនាំខ្លួនជនសង្ស័យទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES