Friday, July 25, 2025
Homeព័ត៌មានជាតិខ្លាំងណាស់!!! មន្ត្រីជំរឿនត្រូវ៤ជើង

ខ្លាំងណាស់!!! មន្ត្រីជំរឿនត្រូវ៤ជើង

ខេត្តតាកែវ ៖ ករណីហិង្សាបុរសជើងខ្លាំងទាត់មន្ត្រីជំរឿន៤ជើង ពេលបំពេញការងារនេះ រួចស្ទុះទៅរារាំងចាប់ហែកឯកសារ រួចដុតចោលអស់គ្មានសល់ និងថែមទាំងជេរដៀលដល់ថ្នាក់ដឹកនាំទៀតផង ទីបំផុត ក៏ត្រូវសមត្ថកិចចុះចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅចំណុច ភូមិត្រពាំងត្រគៀត ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។

បុរសជើងខ្លាំង មានឈ្មោះមិន សុក អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងត្រគៀត ឃុំឧត្តម សុរិយា ស្រុកត្រាំកក់។ ចំណែកជនរងគ្រោះ មានឈ្មោះយ៉ាង សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ ជាមន្ត្រីជំរឿន រស់នៅភូមិរំពាក់ពេន ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ក្នុងពេលចុះបំពេញការងារជំរឿនប្រជាជន នៅទីតាំងខាងលើ ស្រាប់តែលោកមិន សុក បានរារាំងមិនឱ្យលោកយ៉ាង សុភាព ចុះបំពេញឯកសារ និងធ្វើការងារនោះទេ។ ដោយភ្លាមនោះ គ្រាន់តែឃើញមន្ត្រីជំរឿនចុះបំពេញការងារភ្លាម ស្រាប់តែឈ្មោះមិន សុក បានទៅដណ្តើមយកឯកសារការងារ ដែលលោកយ៉ាង សុភាព ចុះធ្វើបានចំនួន៥៧គ្រួសារ និងផែនទីប្លង់ជំរឿនយកទៅហែក និងដុតចោលទាំងអស់។ មិនតែប៉ុណ្ណោះ ឈ្មោះមិន សុក ថែមទាំងបានទាត់លោកយ៉ាង សុភាព ដែលជាមន្ត្រីជំរឿន ចំនួន៤ជើងទៀតផង។ លើសនេះទៅទៀត លោកមិន សុក បានជេរដៀល ដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យនាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES