Friday, July 25, 2025
Homeព័ត៌មានជាតិមើលចុះ!!! ប្រពន្ធយំមិនឈប់ ចំណែកប្តីនិយាយលែងចេញ ក្រោយមានរឿងហ្នឹង

មើលចុះ!!! ប្រពន្ធយំមិនឈប់ ចំណែកប្តីនិយាយលែងចេញ ក្រោយមានរឿងហ្នឹង

ខេត្តប៉ៃលិន ៖ ប្តីប្រពន្ធ២នាក់ រស់នៅក្នុងជីវភាពទីទ័លក្រ លំបាកយ៉ាងខ្លាំង និងបានចេញទៅស៊ីឈ្នួលដកដំឡូងឱ្យគេ លុះពេលត្រឡប់មកវិញ ក៏ប្រទះឃើញភ្លើងឆេះផ្ទះអស់គ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្បែរខ្ទមអ្នកតា ក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។

ប្រភពព័ត៌មានពីនគរបាលក្រុងប៉ៃលិន បានឱ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះសារី មករា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះវ៉ាន់ សូយ អាយុ២៩ឆ្នាំ។ ចំណែកផ្ទះដែលទទួលរងការឆាបឆេះ សង់ពីឈើ ប្រក់ស័ង្កសី។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បាននាំគ្នាដាំបាយហូបរួច ក៏ធ្វើដំណើរចេញទៅស៊ីឈ្នួលដក ដំឡូងមីឱ្យថៅកែម្នាក់នៅឆ្ងាយពីផ្ទះ ដោយចាក់សោផ្ទះទុកចោល លុះត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែឃើញឆេះខ្ទេចខ្ទីសល់តែផេះផង់ប៉ុណ្ណោះ បណ្តាលឱ្យតក់ស្លុត និងមានការសោកស្តាយយ៉ាងខ្លាំង ។

តាមការអះអាងរបស់ជនរងគ្រោះជាម្ចាស់ផ្ទះ អគ្គិភ័យនេះ បានបង្កឱ្យមានការខូចខាត ផ្ទះ១ខ្នងទាំងស្រុង សម្ភារចានឆ្នាំង អង្ករ សម្លៀកបំពាក់ និងរបស់របរផ្សេងៗទៀតទាំងស្រុង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ករណីខាងលើនេះ គឺមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៃការឆេះផ្ទះរបស់ជនរងគ្រោះនៅឡើយទេ បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលអូរតាវៅកំពុងធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ៕

RELATED ARTICLES