Monday, September 22, 2025
Homeព័ត៌មានជាតិ១០ឆ្នាំនេះ ឈឺចាប់ប៉ុនណា អីលូវសមត្ថកិច្ចរកយុត្តិធម៌ឲ្យនាងហើយ

១០ឆ្នាំនេះ ឈឺចាប់ប៉ុនណា អីលូវសមត្ថកិច្ចរកយុត្តិធម៌ឲ្យនាងហើយ

ខេត្តកណ្តាល ៖ ប្រតិបត្តិការចាប់ឃាត់ខ្លួនជនល្មោភកាមនេះ បន្ទាប់ពីបានធ្វើសកម្មភាពចាប់ឱបថើប លូកស្ទាបទៅលើនារីក្រមុំក្នុងភូមិម្នាក់ លុះរឿងរ៉ាវបែកធ្លាយដឹងដល់ក្រុមគ្រួសារនារីរងគ្រោះដាក់ពាក្យបណ្តឹង ព្យាយាមរត់គេចទៅសម្ងំលាក់ខ្លួនអស់រយៈពេលជិត១០ឆ្នាំ លុះចូលស្រុកវិញ  ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមដីកាតុលាការតែម្តង បានធ្វើឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល។

ជនជាប់ចោទ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអឿន យាកសេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ មានលំនៅ ក្នុងភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការចាប់ខ្លួនជនជាប់ចោទឈ្មោះអឿន យាកសេង ខាងលើនេះ ធ្វើឡើងដោយកម្លាំងអធិការដ្ឋាននគរបាលស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍ស៊ីធរ និងអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល លេខ១០០៦ ដកបចខ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១០ របស់លោកហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ពីបទបៀតបៀនកេរ្តិ៍ខ្មាស់ ប្រព្រឹត្តនៅ ភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែ០៨ ឆ្នាំ២០០៩។

ក្រោយឃាត់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចក៏បានរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនជនជាប់ចោទ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES