Saturday, July 26, 2025
Homeព័ត៌មានជាតិដើររកប្តីសព្វកន្លែង ឃើញឌុបស្រីកាត់មុខ ប្រពន្ធឈឺចាប់អង្គុយយំតាមផ្លូវ

ដើររកប្តីសព្វកន្លែង ឃើញឌុបស្រីកាត់មុខ ប្រពន្ធឈឺចាប់អង្គុយយំតាមផ្លូវ

ភ្នំពេញ ៖ ស្ត្រីជាប្រពន្ធម្នាក់ បានដើរតាមស្វែងរកសព្វកន្លែងតែមិនឃើញ បានត្រឹមឈឺចិត្តស្អិតិទ្រូងអង្គុយទួញយំនៅតាមផ្លូវ ខណៈដែល ប្តីចុះចោលផ្ទះទៅសម្ងំរួមរស់ជាមួយស្រីថ្មី ដោយថែមទាំងបានយកម៉ូតូ១គ្រឿង ដែលទើបនឹងទិញបង់រំលោះ បានតែ៤ខែប៉ុណ្ណោះ ទៅជាមួយទៀតផង។ ហេតុការណ៍នេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ R5 នៅចំណុចបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ស្ត្រីរងគ្រោះជាប្រពន្ធដែលតាមរកប្តីមិនឃើញអង្គុយយំតាមផ្លូវ មានឈ្មោះជុន សុខោន អាយុ៣៣ឆ្នាំ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ចំណែកបុរសជាប្តីជើងល្អ មានឈ្មោះហោ ភ័ត្រា អាយុ២៦ឆ្នាំ។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា លុះក្រោយពេលចេញបាត់ពីផ្ទះ ដោយយកម៉ូតូម៉ាកស៊ុយស៊ូគីនិច មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ ០២៦៨ (មិនចាំអក្សរពីមុខ) ដែលម៉ូតូ១គ្រឿងនេះ នាងទើបនឹងទិញដោយបង់រំលោះ បាន៤ខែតែប៉ុណ្ណោះ គ្មានដំណឹងបែបនេះ នាងនឹកស្មានថាប្តីជួបបញ្ហាអ្វី ក៏ចេះតែព្យាយាមតាមស្វែងរកប្តីសព្វកន្លែង រហូតដល់ឃើញប្តីជើងល្អជិះម៉ូតូដឹកស្រីកាត់មុខនាង ទើបភ្ញាក់ខ្លួនដឹងថា តាមពិតប្តីកំហូចលួចទៅរួមរស់ជាមួយស្រីថ្មីសោះ។ ដោយសារតែឈឺចាប់ខ្លាំងពេក ទើបនាងបានពឹងឱ្យបងប្អូនជួយជូននាង តាមរកប្តី ប៉ុន្តែរកមិនឃើញសោះ ទើបធ្វើឱ្យនាងឈឺចាប់អង្គុយយំតាមផ្លូវបែបនេះតែម្តង។

ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធបានសម្រេចទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្រះចក ដើម្បីឱ្យសមត្ថកិច្ចជួយដោះស្រាយ៕

RELATED ARTICLES