ខេត្តកំពង់ចាម : បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទប្រើអំពើហិង្សាលើនារីម្នាក់ វាយដំ ទាត់ធាក់ និងយកកាំបិតគំរាមអាករសម្លាប់ចោល ហលយត្រូវសមត្ថកិច្ចចាប់ខ្លួនបាន នៅថ្ងៃ04 ខែមីនា ឆ្នាំ2019 នៅចំណុចជួលបន្ទប់ ក្នុងភូមិត្នោតតាសាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។
ជនបង្កដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះមុត ឡេង ភេទប្រុស អាយុ29ឆ្នាំ ជាតិខ្មែរ ទីលំនៅភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាបុគ្គលិកធនាគារ A.B.A សាខាស្រុកចំការលើ។ នារីរងគ្រោះមានឈ្មោះ វ.ល ភេទស្រី អាយុ25ឆ្នាំ ជាតិខ្មែរ ទីលំនៅភូមិកន្លែងលិច ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ជាបុគ្គលិកធនាគារអេសុីលីដា ភូមិបែកអន្លូង ឃំុអារក្សត្នោត ស្រុកស្ទឹងត្រង់។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ លោកទទួលបានការរាយការណ៌ពីសមត្ថកិច្ចស្រុកព្រៃឈរ ថាមានករណីបុរសម្នាក់ បានពួនស្ទាក់ចាប់នារីបម្រើការនៅធនាគារអេសុីលីដា ដោយមិនទាន់ដឹងថា យកទៅណានៅឡើយទេ។ ពេលទទួលបានដំណឹងភ្លាម លោកវរសេនីយ៍ឯក ប៉ាកជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់បានដឹកនាំកម្លាំងសមត្ថកិច្ច ចុៈស្រាវជ្រាវជាបន្ទាន់ រហូតដល់បន្ទប់ជួលរបស់ជនរងគ្រោៈ ដែលនៅក្នុងភូមិត្នោតតាសាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។

ប្រភពដដែលបានបន្តថា ក្រោយទៅដល់បន្ទប់ជួលជនរងគ្រោះ សមត្ថកិច្ចបានទម្លុះទ្វារ ស្រាប់តែឃើញជនសង្ស័យនិងជនរងគ្រោះ នៅក្នុងបន្ទន់នោះ។ ពេលនោះសមត្ថកិច្ចបានរំដោះជនរងគ្រោះចេញមកភ្លាម ហើយជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការនគរបាលស្រុកស្ទឹងត្រង់ ភ្លាមៗផងដែរ។

បើតាមសម្តីនារីរងគ្រោះ បានឲ្យដឹងថា ជនសង្ស័យឈ្មោះមុត ឡេង បានលួចស្រលាញ់ និងចង់ដណ្តឹងនាងយកធ្វើជាភរិយា តែនាងក៏បានបដិសេធ។ បន្ទាប់មកជនសង្ស័យយតែងតែគំរាមមិនឲ្យនាង ទាក់ទងជាមួយបុរសផ្សេងឡើយ។ លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យបានចាប់នាងឲ្យឡើងជិះម៉ូតូជាមួយ ហើយបានឌុបនាងដល់បន្ទប់ជួល ស្រាប់តែអូសដៃនាងចូលក្នុងបន្ទប់ ធ្វើសកម្មភាពទាត់ធាក់ និងច្របាច់ក និងបានយកកាំបិតចិតបន្លែចុងស្រួច គំរាមអារកទៀត រួចហើយជនសង្ស័យបវានបោកទូរសព្ទ័ដៃនាង ម៉ាកវីវ៉ូ បណ្តាលឲ្យខូចខាត01គ្រឿង។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះមុត ឡេង ទុកនៅអធិការនគរបាលខេត្តកំពង់ចាម តាមតាមបញ្ជារបស់លោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម និងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕