Saturday, July 26, 2025
Homeព័ត៌មានជាតិកូនស្រីដេកចាំខ្ទម ព្រឹកឡើងម្តាយយកបាយឲ្យ ស្រែកហៅគេឯងទាំងអារម្មណ៍ឈឺចាប់

កូនស្រីដេកចាំខ្ទម ព្រឹកឡើងម្តាយយកបាយឲ្យ ស្រែកហៅគេឯងទាំងអារម្មណ៍ឈឺចាប់

ខេត្តពោធិ៍សាត់ ៖ យុវតីម្នាក់ បានទៅដេកចាំខ្ទមស្រែរបស់ខ្លួន លុះថ្ងៃត្រង់ឡើង ក្រុមគ្រួសារយកបាយទៅឱ្យហូប ក៏ប្រទះឃើញគូនស្រីដេកស្លាប់នៅក្នុងខ្ទមស្រែយ៉ាងអាណោចអាធ័ម ដោយសារតែត្រូវខ្សែភ្លើងឆក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចខ្ទមស្រែប្រាំងមួយកន្លែង ស្ថិតក្នុងភូមិផ្ទះស្រែ ឃុំស្វាយលួង ស្រុកកណ្តៀង ។

យុវតីរងគ្រោះ ដែលត្រូវខ្សែភ្លើងឆក់ស្លាប់ មានឈ្មោះថន ចង្រឹត អាយុ១៦ឆ្នាំ មុខរបរកសិករ មានឪពុកឈ្មោះ ហាក់ វិជ្ជា អាយុ៣៨ឆ្នាំ ម្តាយឈ្មោះខេន អ៊ីអាយុ៣៣ឆ្នាំ សព្វថ្ងៃ  មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារយុវតីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ (យុវតីរងគ្រោះ) តែទៅដេកចាំស្រូវប្រាំងនៅក្នុងខ្ទមកើតហេតុខាងលើ ជារៀងរាល់ថ្ងៃ និងមិនដែលកើតមានបញ្ហាអ្វីទាំងអស់។ ស្រាប់តែមកដល់យប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ កូនស្រីក៏ចេញទៅដេកចាំខ្ទមស្រែដូចសព្វដង ចំណែកក្រុមគ្រួសារក៏មិនបានចាប់អារម្មណ៍អ្វីដែរ។ លុះមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នៅពេលដែលក្រុមគ្រួសារយកបាយទៅឱ្យកូនស្រីហូប ស្រាប់តែពេលទៅដល់ ក៏ប្រទះឃើញកូនស្រីដេកស្លាប់ស្តូកស្តឹង ក៏កើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍ ដោយសង្ស័យខ្លាចជាករណីឃាតកម្ម។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួច បញ្ជាក់ថា យុវតីរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែន។

សាកសពយុវតីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES