Sunday, July 27, 2025
Homeព័ត៌មានជាតិបងថ្លៃផុងលលាដ៍ក្បាល ប្អូនថ្លៃរត់បាត់

បងថ្លៃផុងលលាដ៍ក្បាល ប្អូនថ្លៃរត់បាត់

ខេត្តកណ្តាល ៖ ហេតុការណ៍អ៍ពើំហិង្សាដោយចេតនា ប្អូនថ្លៃសំពងបងថ្លៃផុងលលាដ៍ក្បាលស្លាប់ បណ្តាលឱ្យផុងលលាដ៍ស្លាប់យ៉ាងអាណោចអាធ័ម បានកើតឡើង កាលពីវេលាម៉ោង៧ និង៥០នាទី យប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ។

ជនរងគ្រោះដែលត្រូវប្អូនថ្លៃវាយសម្លាប់ មានឈ្មោះពីង ចាន់ អាយុ៣៣ឆ្នាំ មុខរបរអ្នកនេសាទ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យមានឈ្មោះហៀង រស់ អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ (ត្រូវជាប្អូនថ្លៃជនរងគ្រោះ) មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យដែលត្រូវជាបងប្អូនថ្លៃនឹងគ្នា បានបបួល គ្នាទិញស្រាយកមកផឹក។ លុះផឹកស្រវឹងរៀងខ្លួន ស្រាប់តែអ្នកទាំងពីរក៏ចាប់ផ្តើមមានទំនាស់ពាក្យសម្តីជាមួយគ្នា និងត្រូវភាគីបងថ្លៃទប់កំហឹងពុំបាន ក៏ស្ទុះទៅយកពូថៅមកដេញកាប់ប្អូនថ្លៃខ្លួនឯង។ ខណៈនោះ ស្រាប់តែប្អូនថ្លៃក៏បានរត់ទៅយកដំបងឈើមូល ប្រវែង២,៥០ម៉ែត្រ វាយសំពងទៅលើបងថ្លៃវិញ ចំលើចិញ្ចើម ខាងឆ្វេងចំនួន១ដំបង បណ្តាលឱ្យបែកផុងដល់លលាដ៍ក្បាល ដួលនិងដី ហើយក៏បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ ឯរាជធានីភ្នំពេញ តែជាអកុសល ជនរងគ្រោះបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ។ លុះព្រឹកឡើង វេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ក្រុមគ្រួសារក៏បានដឹកសពត្រឡប់មកដល់ផ្ទះវិញ រួចបានប្តឹងសមត្ថកិច្ចឱ្យចុះទៅពិនិត្យសព។ បន្ទាប់ពីពិនិត្យសាកសពរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា សពជនរងគ្រោះមានស្នាមរបួសត្រង់លើចិញ្ចើមខាងឆ្វេង ដោយផុងដល់លលាដ៍ក្បាល។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីប្អូនថ្លៃវាយបងថ្លៃបណ្តាលឱ្យស្លាប់ខាងលើនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង និងស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES