Sunday, July 27, 2025
Homeព័ត៌មានជាតិម្តាយចោលម្សៀត រវល់លេងបៀ ប្រុសលបឡើងផ្ទះរំលោភកូនស្រី

ម្តាយចោលម្សៀត រវល់លេងបៀ ប្រុសលបឡើងផ្ទះរំលោភកូនស្រី

ខេត្តកណ្តាល ៖ ក្មេងស្រីម្នាក់ត្រូវម្តាយ ទុកឱ្យនៅចាំផ្ទះជាមួយនឹងប្អូនតូចៗ ដោយម្តាយរវល់ជាប់ដៃទៅលេងបៀនៅផ្ទះអ្នកជិតខាង លុះយប់ជ្រៅ ក៏មានជនល្មោភកាមម្នាក់បានលបឡើង មកលើផ្ទះចាប់រំលោភរហូតដល់បានសម្រេច កាលពីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ។

ជនសង្ស័យល្មោភកាម មានឈ្មោះញឹម អូន អាយុ៣២ឆ្នាំ មុខរបរកម្មករលីជី មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះរ.ទ.ច.ន អាយុ៨ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីក្បាលព្រលប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះកំពុងមើលទូរទស្សន៍នៅលើផ្ទះ ជាមួយប្អូនតូច២នាក់ទៀត ចំណែកម្តាយក្មេងស្រីជនរងគ្រោះបានទៅលេងបៀនៅផ្ទះរបស់ឈ្មោះសូ សារុន ហៅច្រិច ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា ជាមួយនឹងជនសង្ស័យឈ្មោះញឹម អូន  និងឈ្មោះហ៊ឹម សុភ័ណ្ឌ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរយោធា ដែលសុទ្ធសឹងតែជាអ្នករស់នៅភូមិជាមួយគ្នា។

ប្រភពដដែលបន្តថា លុះដល់ម៉ោង៩ និង៣០នាទីថ្ងៃដដែល ជនសង្ស័យបានឈប់ពីលេងបៀជាមួយម្តាយក្មេងស្រីរងគ្រោះ រួចក៏ដើរឡើងទៅលើផ្ទះក្មេងស្រីរងគ្រោះ ហើយបិទអំពូលភ្លើងបិទទូរទស្សន៍ រួចខ្ទប់មាត់ក្មេងស្រីរងគ្រោះហាមមិនឱ្យស្រែក បើហ៊ានតែស្រែក នឹងសម្លាប់ចោលមួយពូជ រួចហើយជនសង្ស័យធ្វើសកម្មភាពរំលោភក្មេងស្រីរងគ្រោះនៅលើផ្ទះបានសម្រេចតែម្តង។

ប្រភពខាងលើ បានឱ្យដឹងថា លុះមកដល់វេលាម៉ោង៦ព្រឹក​ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះបានប្រាប់ម្តាយរបស់ខ្លួនថា ឈ្មោះញឹម អូន (ជនសង្ស័យ) បានចាប់រំលោភនាង។ លុះដល់វេលាម៉ោង១២និង០៥ថ្ងៃត្រង់ថ្ងៃដដែល ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ និងឈានដល់ការចុះឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរតែម្តង។

បច្ចុប្បន្ន ក្មេងស្រីរងគ្រោះត្រូវបានអង្គការយកទៅចិញ្ចឹមមើលថែរក្សា។ ចំណែកជនសង្ស័យត្រូវបានបពាន្ជូទៅអធិការដ្ឋានគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES