Sunday, July 27, 2025
Homeព័ត៌មានជាតិសំណាងហើយ!!! ឃាត់ខ្លួនអ្នកបើកម៉ូតូកង់៣នេះ ទាន់ពេលវេលា

សំណាងហើយ!!! ឃាត់ខ្លួនអ្នកបើកម៉ូតូកង់៣នេះ ទាន់ពេលវេលា

ភ្នំពេញ ៖ យុវជនជាអ្នករត់ម៉ូតូកង់៣ម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងអ្នករកស៊ីមុខរបរដូចគ្នា រហូតដល់ចងជាគំនុំលាក់ដាវសាំម៉ូរ៉ៃ តាមរកកាប់គូទំនាស់ តែមិនទាន់បានធ្វើសកម្មភាពផង ក៏ត្រូវសមត្ថកិច្ចឆ្ចែកឃើញ ចាប់ក្របួចជាប់ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅតាមផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ មានឈ្មោះតន សារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់ម៉ូតូកង់៣ ស្នាក់នៅបន្ទប់ជួល តាមផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ចំណែកសម្ភារដែលសមត្ថកិច្ចដកហូតបាន រួមមាន ដាវសាំម៉ូរ៉ៃកែច្នៃ១គ្រឿង និងម៉ូតូកង់៣មួយគ្រឿង ផលិតឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខកណ្តាល 1HC-5411។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានធ្វើការល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមូលដ្ឋាន លុះពេលចុះល្បាតមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ឃើញជនសង្ស័យខាងលើ កំពុងមានទំនាស់ជាមួយអ្នករត់ម៉ូតូកង់៣ ដូចគ្នានៅតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាត ក៏បានស្ទាក់ឃាត់ជនសង្ស័យ ដើម្បីធ្វើការត្រួតពិនិត្យរកឃើញវត្ថុតាង ដាវសាំម៉ូរ៉ៃកែច្នៃ១ដើម រួចក៏នាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES