Sunday, July 27, 2025
Homeព័ត៌មានជាតិម្ចាស់នៅឯណាទៅ???

ម្ចាស់នៅឯណាទៅ???

ខេត្តមណ្ឌលគិរី ៖ រថយន្តចំនួន៣គ្រឿងត្រូវបានសមត្ថកិច្ចចាប់បង្ក្រាប ខណៈកំពុងចូលទៅដឹកឈើក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ប៉ុន្តែមន្ត្រីជំនាញរកម្ចាស់រថយន្តមិនឃើញសោះ។

នគរបាលស្រុកកែវសីមា ដឹកនាំដោយលោកវរសេនីយទោ អ៊ន សារ៉ា ជាអធិការរងបានសហការណ៍ ជាមួយកម្លាំងការិយាល័យបរិស្ថាន ដែនជម្រកសត្វព្រៃកម្លាំងប៉េអឹមផ្ទៃប្រទេស និងកម្លាំងនគរបាលការពារព្រំដែន៦២១ បានចុះទៅចំណុចគីឡូម៉ែត្រ១៥៩ ស្ថិតក្នុងភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីធ្វើការបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើ និងរឹបអូសបានរថយន្តចំនួន០៣គ្រឿង ដែលក្នុងព្រៃ ចម្ងាយពីផ្លូវជាតិ៧៦ ប្រហែល៦០០ម៉ែត្រ ត្រៀមដឹកឈើចេញ។

រថយន្តទាំងបីគ្រឿងនោះប្រភេទតូរីស ចំនួន២គ្រឿង គ្មានស្លាកលេខ និង០១គ្រឿងទៀត ម៉ាកកាម៉ារីហើម ពណ៌សម្បកឪឡឹក គ្មានស្លាកលេខ និងរណាយន្តចំនួន០៣គ្រឿង។

បច្ចុប្បន្ន វត្ថុតាងបានយកមករក្សារទុកនៅស្នាក់ការដែនជំរកសត្វព្រៃកែវសីមា ដោយឡែកជនសង្ស័យបានរត់បាត់៕

RELATED ARTICLES