Sunday, July 27, 2025
Homeព័ត៌មានជាតិនី មុនីនាថ បង្ហាញខ្លួនឡើងវិញ ដូចគ្មានទុក្ខ

នី មុនីនាថ បង្ហាញខ្លួនឡើងវិញ ដូចគ្មានទុក្ខ

តារាសម្តែង នី មុនីនាថ បានលាក់ខ្លួនមួយរយៈធំ តាំងពីនាងត្រូវអតីតគូដណ្តឹង លោកអ៊ុង សូឡាង ប្តឹងនាងឡើងតុលាការ និងទាមទារសំណងជំងឺចិត្តនូវទឹកប្រាក់ចំនួន10ម៉ឺនដុល្លារមក គឺគេកម្រឃើញនាងចូលរួមតាមបណ្តាកម្មវិធីអ្នកសិល្បៈណាស់។

ប៉ុន្តែកាលពីថ្ងៃទី6 ខែកុម្ភៈ តារាទឹកភ្នែកនី មុនីនាថ បានលេចមុខក្នុងកម្មវិធីទិវាវប្បធម៌ជាតិ លើកទី21 និងពិសាអាហារសាមគ្គីរវាងប្រមុខរាជរដ្ឋាភិបាល និងសិល្បករ-សិល្បការិនី នៅកោះពេជ្រ ហើយមុនីនាថ ដើររាក់ទាក់មិត្តភក្តិអ្នកសិល្បៈ ហាក់ដូចជាគ្មានទុក្ខព្រួយឡើយ។

នៅពេលដែលមិត្តរួមអាជីពសួរនាំរឿងត្រូវអតីតគូដណ្តឹងប្តឹងឡើងតុលាការនោះ នី មុនីនាថ មិននិយាយអ្វីទាំងអស់ គឺចង់ទុកឱ្យមេធាវីរបស់នាងចាត់ការជំនួស៕

RELATED ARTICLES