ខេត្តបាត់ដំបង ៖ ករណីក្មេងស្ទាវចាប់រំលោភក្មេងស្រីក្មេងស្រីវ័យ១៣ឆ្នាំម្នាក់រហូតដល់បាន សម្រេច ចំថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នាំយកទៅចាត់ការតាមច្បាប់មួយ បានកើតឡើង កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្រុមទី៩ ភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត។
ជនសង្ស័យល្មោភកាម មានឈ្មោះម៉ាន ណាក់ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុង ភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះឃ.ម.ល អាយុ១៣ឆ្នាំ មានលំនៅក្នុងភូមិស្រែរាជ ឃុំស៊ុង ស្រុកសំឡូត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះម៉ាន ណាក់ ថាបានចាប់រំលោភសេពសន្ថវៈកូនស្រីរបស់គាត់ សមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះម៉ាន ណាក់ នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំឡូត។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕