Tuesday, July 29, 2025
Homeព័ត៌មានជាតិចង់ឡើងឋានសួគ៌ពេក ផ្អើលដល់លោកគង់ក្នុងវត្ត

ចង់ឡើងឋានសួគ៌ពេក ផ្អើលដល់លោកគង់ក្នុងវត្ត

ខេត្តសៀមរាប ៖ ហេតុការណ៍ដ៏ភ្ញាក់ផ៌្អើលមួយ ខណៈដែលបុរសម្នាក់កាន់កាំបិតជាប់នឹងដៃ ស្រែកទាំងវើរវាយថាចង់ឡើងឋានសួគ៌ រួចក៏រត់សំដៅចូលទៅក្នុងបរិវេណវត្តមួយកន្លែង បន្ទាប់មកក៏ធ្វើសកម្មភាពទាញកាំបិតមកអារបំពង់កខ្លួនឯង បណ្តាលឱ្យប្រកាច់ស្លាប់នៅនឹងកន្លែង គួរឱ្យរន្ធត់ បានកើតកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបរិវេណវត្តព្រះព្រហ្មរ័ត្ន មានទីតាំងស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

បុរសអារកសម្លាប់ខ្លួននេះ មានឈ្មោះពេជ្រ សុខសម្បត្តិ អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ បច្ចុប្បន្នក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ស្ថិតក្នុងសភាពរវើរវាយដូចមនុស្សបែកថ្នាំ ដោយចេះតែនិយាយថា ចង់ឡើងឋានសួគ៌ ទាំងកំពុងកាន់កាំបិតចុងស្រួច ដងដែកជាប់នឹងដៃ បន្ទាប់មក ជនរងគ្រោះក៏បានរត់ចូលទៅក្នុងវត្តព្រះព្រហ្មរ័ត្ន យកកាំបិតអារកខ្លួនឯង បណ្តាលបាញ់ឈាមប្រកាច់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ធ្វើឱ្យផ្អើលដល់តាជីយាយជី និងព្រះសង្ឃក្នុងវត្ត ប្រញាប់រាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបាន អារករខ្លួនឯងប្រាកដមែន ពោលគឺមិនមានពាក់ព័ន្ធ បទល្មើសអ្វីឡើយ មូលហេតុ ដោយសារតែជនរងគ្រោះជាមនុស្សប្រើប្រាស់គ្រឿនញៀន។

សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនឪពុកម្តាយ និងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES