សមត្ថកិច្ចនៃអគ្គស្នងការនគរបាលជាតិ ដឹកនាំដោយលោកស ថេត និងអធិការនគរបាលខណ្ឌទួលគោក បានឡោមព័ទ្ធផ្ទះឧកញ៉ាគិត ធាង ស្ថិតក្នុងខណ្ឌទួលគោក វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការផ្តល់ទីតាំងសេពគ្រឿងញៀន គឺនៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក។

ក្នុងប្រតិបត្តិការនេះផងដែរ គេឃើញកងកម្លាំងសមត្ថកិច្ចជាច្រើននាក់ កំពុងមានវត្តមាននៅមុខផ្ទះឧកញ៉ាគិត ធាង។

ដោយឡែក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងអនុវត្តតាមដីការបស់តុលាការ ដោយនាំខ្លួនម្ចាស់ក្លឹបកម្សាន្តរ៉ុក គឺលោកឧកញ៉ា គិត ធាង ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធរឿងគ្រឿងញៀនក្នុងក្លឹបកម្សាន្តរ៉ុក”។ នៅពេលនេះ លោកឧកញ៉ា គិត ធាង កំពុងត្រូវបាននាំខ្លួនទៅសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ”។
(ព័ត៌មានលម្អិត សូមរង់ចាំអាននៅពេលក្រោយ)


