Wednesday, July 30, 2025
Homeព័ត៌មានជាតិសាហាវមែន!!! អាអូនតូច សារភាពថា ១យប់២ដង ក្នុង១ដង ២ទៅ៣

សាហាវមែន!!! អាអូនតូច សារភាពថា ១យប់២ដង ក្នុង១ដង ២ទៅ៣

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ទើបចេញពីពន្ធនាគារថ្មីៗ ក៏ធ្វើសកម្មភាពលួចទូរស័ព្ទ និងលុយកាក់របស់អ្នកជិតខាង ទីបំផុត ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានបញ្ជូនចូលគុកវិញ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះដួង ចំណាប់ ហៅអូនតូច អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ  ជាមុខសញ្ញាទើបតែចេញពីពន្ធនាគារ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។ ចំណែកជនរងគ្រោះ មានឈ្មោះឡេង សុផានិត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាមន្ត្រីយោធា ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ជនរងគ្រោះបានត្រឡប់មកពីធ្វើការ រួចក៏ចូលសម្រាកក្នុងផ្ទះជួលខាងលើ ដោយមិនបានបិទទ្វារចាក់សោផ្ទះបាយខាងក្រោយឡើយ ហើយបានទុកកាបូបយួរដៃពណ៌ខ្មៅ ដែលមានសម្ភារមួយចំនួនដូចខាងលើក្នុងនោះ។ លុះមកដល់វេលាម៉ោង៦ព្រឹកថ្ងៃដដែល ជនរងគ្រោះភ្ញាក់ដឹងខ្លួនឡើងរកកាបូបយួរដៃមិនឃើញ ហើយទ្វារផ្ទះបាយខាងក្រោយផ្ទះចំហរ ក៏នាំគ្នាដើររកសម្ភារ តែមិនឃើញ ទើបដឹងថា មានចោរចូលមកលួច ក៏បានរាយការណ៍មកការិយាល័យជំនាញឱ្យធ្វើការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស។

លោកឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន មានកម្លាំងប៉ុស្តិ៍ និងកម្លាំងព្រហ្មទណ្ឌក្រុង សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះមកពិនិត្យដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញា និងបង្ក្រាបចាប់ជនខ្លួនជនសង្ស័យខាងលើបាននាំយកមកសាកសួរ។

លោកឡាក់ ម៉េងធី បន្តថា តាមចម្លើយរបស់ជនសង្ស័យឈ្មោះដួង ចំណាប់ ហៅអូនតូច បានឱ្យដឹងថា ខ្លួនបានធ្វើសកម្មភាពលួចរបស់ជនរងគ្រោះ ក្នុងមួយយប់ ចំនួន២លើក។ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២រំលងអធ្រាត្រ រូបគេបានជិះកង់ចេញពីផ្ទះទៅធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះបានចំនួនពីរគ្រឿង រួចក៏ត្រឡប់មកផ្ទះវិញ។ លុះដល់វេលាម៉ោង៤ទៀបភ្លឺ ក៏បានជិះកង់ទៅធ្វើសកម្មភាពលួចជាលើកទីពីរ យកបានទូរស័ព្ទបីគ្រឿង និងលុយមួយចំនួនទៀត។

បន្ទាប់ពីចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញបានដកហូតវត្ថុតាង រួមមាន នាឡិកាដៃម៉ាកសេកូ (Seiko) ខ្សែស្បែក ពណ៌ខ្មៅ តួពណ៌មាស ១គ្រឿង  លោហៈធាតុពណ៌លឿងដុំមូលមួយ ដែលមានអង្កត់ផ្ចិត១៤ម.ម និងកម្រាស់៤ម.ម លុយដុល្លារ៣៥០០ដុល្លារ (ក្រដាស១០០ដុល្លារ ៣៤សន្លឹក ក្រដាស៥០ដុល្លារ ១សន្លឹក ក្រដាស២០ដុល្លារ ២សន្លឹក ក្រដាស់១០ដុល្លារ ១សន្លឹក) និងលុយខ្មែរ២០ម៉ឺនរៀល កូនសោ ពណ៌ស ម៉ាក Mason ១គ្រឿង កាបូបស្បែកពណ៌ទឹកប៊ិចចាស់ (កាបូបដៃ) ១ ព្រមទាំងទូរស័ព្ទចំនួន៥គ្រឿង។

ជនសង្ស័យដែលជាមុខសញ្ញាទើបនឹងចេញពីពន្ធនាគារថ្មីៗខាងលើនេះ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវីធី៕

RELATED ARTICLES