Tuesday, September 23, 2025
Homeព័ត៌មានជាតិចាប់ផ្តួលលើគ្រែ នាងស្រែកឈឺ ប្រុសឈប់

ចាប់ផ្តួលលើគ្រែ នាងស្រែកឈឺ ប្រុសឈប់

ខេត្តកណ្តាល ៖ បុរសម្នាក់ បានល្បួងក្មេងស្រីម្នាក់ ទៅដើរលេងនៅក្នុងវត្ត លុះឃើញឱកាសស្ងាត់ល្អ ក៏ចាប់ផ្តួលក្មេងស្រីរងគ្រោះនៅលើគ្រែលក់នំ រួចសម្រាតខោរំលោភទាំងកំរោល តែដោយក្មេងស្រីរងគ្រោះស្រែកថា ឈឺពេក ទើបខាងប្រុសផ្អាកឈប់វិញ រួចក៏បែកផ្លូវគ្នាទៅផ្ទះវិញ ស្រាប់តែរំលងបាន១ថ្ងៃ ក៏ត្រូវឪពុកម្តាយខាងស្រី ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យនាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានល្បួងក្មេងស្រីយកទៅរំលោភនៅក្នុងវត្ត តែមិនបានសម្រេចនេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩  នៅចំណុចលើគ្រែលក់នំ ក្នុងបរិវេណវត្តសាលាអណ្តែត ភូមិអណ្តូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យល្មោភកាមដែលចាប់បង្ខំរំលោភក្មេងស្រី មានឈ្មោះអៃ អុន ហៅលាង អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិអណ្តូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ប.ស.ឡ អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិអណ្តូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ឈ្មោះអៃ អុន ហៅលាង បានបបួលហៅក្មេងស្រីឈ្មោះ ប.ស.ឡ ទៅដើរលេងនៅក្នុងបរិវេណវត្តសាលាអណ្តូង លុះទៅដល់ ក៏នាំគ្នាទៅអង្គុយលេងលើគ្រែលក់នំ បន្ទាប់មកជនសង្ស័យក៏បានធ្វើសកម្មភាព ចាប់ក្មេងស្រីរងគ្រោះផ្តួលទៅលើគ្រែ រួចចាប់ស្រាតខោនាងចេញ រួចហើយជនសង្ស័យក៏បានស្រាតខោខ្លួនឯងត្រឹមក្បាលជង្គង់ និងបានយកប្រដាប់ភេទ ដាក់ចូលប្រដាប់ភេទក្មេងរងគ្រោះ ភ្លាមនោះ ក្មេងរងគ្រោះឈឺពេក ក៏រើបម្រះ ទើបជនសង្ស័យឈប់ធ្វើសកម្មភាពតែម្តង។

ប្រភពដដែលបន្តថា លុះដល់វេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៩ ក្រុមគ្រួសារក្មេងរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ហើយសមត្ថកិច្ចប៉ុស្តិ៍ បានកោះហៅជនសង្ស័យមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយក្មេង រងគ្រោះពិតប្រាកដមែន តែមិនបានសម្រេចនោះទេ ព្រោះនាងស្រែកថាឈឺពេក ទើបឈប់ធ្វើសកម្មភាពទៅ។

ករណីនេះ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES