Tuesday, September 16, 2025
Homeតារាខ្មែរតារាហ្វេសប៊ុក!!! Love Riya រៀបការផ្អើលកោះពេជ្រ ខណៈស្វាមីជូនកាដូ១៤ម៉ឺនដុល្លារ

តារាហ្វេសប៊ុក!!! Love Riya រៀបការផ្អើលកោះពេជ្រ ខណៈស្វាមីជូនកាដូ១៤ម៉ឺនដុល្លារ

Love Riya ដែលជាតារាហ្វេសប៊ុក ហើយភាគច្រើនគេស្គាល់នាងតាមរយៈការលក់ផលិតផលថែរក្សាសម្រស់នោះ បានរៀបការជាមួយបុរសសង្ហាម្នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ អាគារ F កាលពីថ្ងៃ១៨ ខែមីនា ដោយមានភ្ញៀវជាច្រើនបានចូលរួម។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅមុខរោងការគេឃើញរថយន្ដទំនើប Lexus LX 570 សម្រាប់ដឹកកូនកំលោះក្រមុំ ហើយ Love Riya ទទួលកាដូពីស្វាមី នូវទឹកប្រាក់ជាង១០ម៉ឺនដុល្លាទៀតផង។

អ្នកនាង Love Riya បានឲ្យដឹងថា មង្គលការរបស់នាងរៀបចំជាសាសនាអ៊ីស្លាម ហើយហៅភ្ញៀវចូលរួមជាង៥០០នាក់ផងដែរ។ ស្វាមីរបស់នាងបានជូនថ្លៃបណ្ណាការ នូវទឹកប្រាក់៤ម៉ឺនដុល្លារ និងខ្សែកពេជ្រ តម្លៃ១០ម៉ឺនដុល្លារថែមទៀត។ អ្នកនាងសប្បាយចិត្តដែលបានរៀបការជាមួយបុរសជាទីស្រលាញ់ម្នាក់ ហើយស្វាមីរបស់នាងជាមនុស្សដ៏អស្ចារ្យម្នាក់ ដែលមិនចេះឆេវឆាវ ហើយពេលអ្នកនាងនៅជាមួយគាត់មានអារម្មណ៍ថា មានសេចក្ដីសុខខ្លាំងណាស់។

ស្វាមីអ្នកនាង Love Riya ជាប្រុសក្មេងរូបសង្ហា ដែលមានអាយុតិចជាងអ្នកនាងដល់ទៅ១០ឆ្នាំ ហើយមង្គលការនេះ ក៏មានការចូលរួមពីលោកជំទាវ គឹម ចាន់ឌី ភរិយារបស់នាយឧត្តមសេនីយ គន់ គីម ផងដែរ។

ដោយឡែក សម្រាប់តារាសិល្បៈវិញ គេឃើញមានកញ្ញាម៉ាក សែនសូនីតា , រ៉ូលីន និងសុភ័ក្ត្រ កុសមៈ ក៏លេចមុខទៅចូលរួមមង្គលការអ្នកនាង Love Riya ដែលបានស្វាមីក្មេងរូបសង្ហានេះដែរ។

Love Riya និងស្វាមី បានឲ្យដឹងថា ក្រោយរៀបការរួច អ្នកនាងនឹងប្ដី មិនបង្អង់យូរទេ គឺនឹងយកកូនប្រុសភ្លាមៗតែម្ដង៕

RELATED ARTICLES