Wednesday, September 24, 2025
Homeព័ត៌មានជាតិជ្រុលទៅហើយ ខ្លាចប្តីដឹងរឿង យកថ្នាំពុលមកផឹក

ជ្រុលទៅហើយ ខ្លាចប្តីដឹងរឿង យកថ្នាំពុលមកផឹក

ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់បានប៉ុនប៉ងធ្វើអត្តឃាតនេះ ព្រោះតែជ្រុលខ្លួនទៅខ្ចីលុយធានាលុយឱ្យគេខ្ចី តែដោយសារខ្លាចប្តីដឹងរឿង ក៏សម្រេចចិត្តគិតខ្លី យកថ្នាំបំពុលមកផឹក សម្លាប់ខ្លួនបានកើតឡើង កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិតាអុក ឃុំបឹងណាយ ស្រុកព្រៃឈរ។

ស្ត្រីរងគ្រោះមានឈ្មោះហ៊ីម ស្រស់ អាយុ៣០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពព័ត៌មាន បានដឹងថា នៅថ្ងៃមិនចាំ ស្ត្រីរងគ្រោះបានធ្វើជាអ្នកធានាប្រាក់ឱ្យអ្នកជិតខាងខ្ចីប្រាក់ តែមិនបានប្រាប់ឱ្យប្តីបានដឹងរឿងនេះឡើយ។ លុះមកដល់ប៉ុន្មានថ្ងៃមុននេះ ក៏មានគេនិយាយថា ធ្វើជាអ្នកធានាប្រាក់ឱ្យគេ បើថ្ងៃក្រោយ គេមិនសងទេ នុះអ្នកធានាត្រូវសងប្រាក់ជំនួស។ នៅពេលស្តាប់ឮបែបនេះ ស្ត្រីរងគ្រោះក៏ចាប់ផ្តើមភ័យខ្លួនខ្លាចប្តីដឹងរឿងផង ណាមួយខ្លាចកូនបំណុលរត់បាត់ផង ទើបគិតអ្វីមិនចេញ ក៏បែរជានឹកគំនិតខ្លី ទៅយកថ្នាំកក់ ដើម្បីសម្លាប់ខ្លួន ហើយបានសន្លប់បាត់បង់ស្មារតី ភ្លាមនោះក្រុមគ្រួសារបានដឹងទាន់ ក៏ដឹកមកមន្ទីរពេទ្យក្រូច បឹងណាយ ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះបន្ទាន់។

យ៉ាងណា គេនៅមិនទាន់ជានៅពេលនេះ គេពុំទាន់ដឹងពីជោគវាសនារបស់ស្ត្រីរងគ្រោះនៅឡើយទេ ព្រោះគ្រូពេទ្យកំពុងសង្គ្រោះ ហើយអ្នកជម្ងឺមិនទាន់ដឹងខ្លួននៅឡើយ៕

RELATED ARTICLES