Wednesday, September 24, 2025
Homeតារាខ្មែររចនា រ៉ាវ៉ាឌី យំហើមភ្នែក ដោយសារយ៉ែម ស្រីពេជ្រ ឆក់ប្តី

រចនា រ៉ាវ៉ាឌី យំហើមភ្នែក ដោយសារយ៉ែម ស្រីពេជ្រ ឆក់ប្តី

តារាសម្តែងស្រអែមស្រស់ រចនា រ៉ាវ៉ាឌី បានឱ្យដឹងថា ដោយសារតែស្នាដៃមិត្តភក្តិ ទើបធ្វើឱ្យនាងគ្រាំបេះដូងរហូតគេងយំហើមភ្នែកតែម្នាក់ឯង ព្រោះប្តីជាទីស្រលាញ់ត្រូវពួកម៉ាកឆក់យកចេញពីដើមទ្រូងទៅបាត់។

កញ្ញារចនា រ៉ាវ៉ាឌី

ការវាចាបែបនេះរបស់រ៉ាវ៉ាឌី នៅពេលដែលនាងបានបង្ហាញខ្លួនក្នុងកម្មវិធីជប់លៀងរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ថតចប់រឿង “មិត្តឫស្យា” កាលពីល្ងាចថ្ងៃទី១៦ ខែមីនា នៅភោជនីយដ្ឋានទន្លេបាសាក់២ (ក្បាលថ្នល់) ដោយមានតារាល្បីៗ រួមទាំងអ្នកសារព័ត៌មានជាច្រើនបានចូលរួម។

រចនា រ៉ាវ៉ាឌី រៀបរាប់ថា “ក្នុងរឿងហ្នឹង ខ្ញុំលេងជាតួស្រីស្អាតមានចរិតសុភាព គួរឱ្យស្រលាញ់ ហើយជាមនុស្យដែលយកចិត្តទុកដាក់ចំពោះមិត្តភក្តិ។ ដោយអាកប្បកិរិយាបែបនេះ ទើបធ្វើឱ្យខ្ញុំខូចចិត្ត ដោយសារមិត្តភក្តិដណ្តើមប្តី។ ខ្ញុំក៏មិនលាក់បាំងទៀតដែរ អ្នកដែលដណ្តើមប្តីខ្ញុំ គឺញ៉ែម ស្រីពេជ្រ ហ្នឹងឯង យកបងមុំ សុទ្ធារ៉ា ពីខ្ញុំទៅបាត់”។

ដោយឡែក តួឯកប្រុសលោកមុំ សុទ្ធារ៉ា បានឱ្យដឹងថា “នោះគ្រាន់តែជាការសម្តែងប៉ុណ្ណោះ មិនមែនជាការពិតនៅក្រៅឆាកទេ ហើយលោកក៏មិនមែនជាប្រុសសាវ៉ាចិត្ត ងាករេលែងប្រពន្ធ ទៅយកមិត្តភក្តិប្រពន្ធដែរ”។

កញ្ញាយ៉ែម ស្រីពេជ្រ

លោកសុទ្ធារ៉ា បញ្ជាក់ថា “រវាងរចនា និងស្រីពេជ្រ គឺលោកចាត់ទុកជាមិត្តរួមអាជីពដូចគ្នា”។

លោកថាក់ ណាគ្រីត អ្នកដឹកនាំសម្តែងរឿង “មិត្តឫស្យា” បានឱ្យដឹងថា “រឿងនេះថតរយៈពេលជាង៣ខែ ទើបចប់ ហើយសាច់រឿងទាំងមូលឆ្លុះបញ្ចាំងពីការច្រណែនឈ្នានីសគ្នា និងស្នេហាត្រីកោណ”។

លោកសង្ឃឹមថា “រឿងនេះ ទស្សនិកជននឹងពេញចិត្ត ព្រោះសាច់រឿងមានការអប់រំច្រើន ហើយតារាទាំងអស់សហការគ្នាជាមួយអ្នកដឹកនាំសម្តែងបានល្អណាស់ ហេតុនេះហើយ ទើបដំណើរការថតចប់តាមគម្រោងដោយរលូន”៕

RELATED ARTICLES