Tuesday, September 16, 2025
Homeតារាខ្មែរតូតា ម្តាយពេញចិត្តគូស្នេហ៍ ថែមទាំងហៅ “កូនៗ” ពេញមាត់

តូតា ម្តាយពេញចិត្តគូស្នេហ៍ ថែមទាំងហៅ “កូនៗ” ពេញមាត់

ស្រីស្អាតម៉ាក សែនសូនីតា បានបណ្តើរគូស្នេហ៍ថ្មីថៅកែផលិតកម្ម Angkor Picture លោកប៉ុល វិបូរ ហៅនីត ទៅចូលរួមមង្គលការមិត្តភក្តិនៅកោះពេជ្រ កាលពីពេលថ្មីៗនេះ បានបង្ហាញភាពផ្អែមល្ហែមជាមួយម្ចាស់ចិត្ត ធ្វើឱ្យភ្ញៀវទាំងឡាយដែលចូលរួមមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

គេចាប់អារម្មណ៍ផងដែរថា ម្តាយរបស់តូតា អ្នកស្រីគង់ ស៊ីណា បានហៅលោកនីត ថា“កូនៗ” ខណៈដែលលោកថៅកែផលិតកម្ម បានហៅម្តាយតូតា វិញថា “ម៉ាក់ៗ” ដែលមើលទៅ លោកនីត ពេលនេះហាក់កំពុងមានសេចក្តីសុខខ្លាំងណាស់ ព្រោះលោកថៅកែមិនត្រឹមតែត្រូវបានស្រីក្មេងតូតា ស្រលាញ់លោកពេញបេះដូងនោះទេ តែម្តាយតូតា អ្នកស្រីស៊ីណា ក៏ពេញចិត្តអនាគតកូនប្រសារបស់គាត់ លោកវិបូរ ខ្លាំងណាស់ដែរ។

គួរបញ្ជាក់ថា  តាំងពីម៉ាក សែនសូនីតា បានផ្តាច់ស្នេហ៍ពីប្រុសក្មេងទឹម នីដា មកភ្ជាប់ស្នេហ៍ជាមួយលោកថៅកែពោះម៉ាយ ប៉ុល វិបូរ ហៅនីត មក ស្រីស្អាតរូបនេះមានរាសីឡើងខ្ពស់ត្រដែតត្រដឹម ដូចជាពេលនេះ នាងកំពុងសង់វីឡាទ្រនំស្កឹមស្កៃសម្រាប់រស់នៅតែ 2នាក់គូស្នេហ៍ ក្រោយរៀបការរួច ហើយតូតា និងគូស្នេហ៍ជិះរថយន្ត Lexus LX 570 ម្នាក់មួយគ្រឿងទៀតផង។

ទោះជាយ៉ាងណា នៅពេលដែលត្រូវមិត្តភក្តិសួរនាំរឿងរៀបការ តូតា ថា មិនទាន់រៀបចំពេលឆាប់ៗឡើយ  ព្រោះរវល់ខ្លាំងណាស់ ទើបតារាមួយចំនួនបាននិយាយឌឺដាក់តូតា ថា យកកូនសិនចាំរៀបការតាមក្រោយក៏បានដែរ។

តូតា ដែលមានភាពរកាំរកូសខាងផ្នែកជំនួញ ព្រោះហាងផែសមុទ្រត្រូវបិទជាបន្តបន្ទាប់នោះ នៅតែមិនបោះបង់គម្រោងវិនិយោគធំ ដោយចំណាយលុយដល់ទៅជាង3លានដុល្លារ សង់រមណីយដ្ឋាន និងហាងផែសមុទ្រនៅខេត្តកំពត នោះឡើយ ហើយនាងថា ពេលជោគជ័យជំនួញនេះហើយ ទើបនាងដឹកដៃលោកវិបូរ  រៀបការទៅតាមប្រពៃណីខ្មែរ៕

RELATED ARTICLES