Wednesday, September 24, 2025
Homeព័ត៌មានជាតិអង្រួនបងយ៉ាងណាក៏លែងក្រោក ប្អូនស្រីតក់ស្លុតខ្លាំងណាស់

អង្រួនបងយ៉ាងណាក៏លែងក្រោក ប្អូនស្រីតក់ស្លុតខ្លាំងណាស់

ខេត្តកណ្តាល ៖ បុរសម្នាក់ដេកយូរមិនឃើញក្រោកទៅធ្វើការ ទើបប្អូនស្រីចូលទៅដាស់ ទើបដឹងថា បងប្រុសស្លាប់រឹងស្តូកបាត់ទៅហើយ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង។

បុរសរងគ្រោះមានឈ្មោះស្រែន ស៊ីស អាយុ៣៥ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីប្អូនស្រីបង្កើតរបស់ជនរងគ្រោះ ឈ្មោះស្រែន ស៊្រិន អាយុ២៣ឆ្នាំ បានរៀបរាប់ប្រាប់ថា រាល់ថ្ងៃឱ្យតែម៉ោង៥ទៀបភ្លឺ  បងប្រុសរបស់នាងតែងក្រោកពីដំណេក រៀបចំងូតទឹកស្លៀកពាក់ចេញទៅធ្វើការបាត់ទៅ ហើយក៏មិនដែលឮបងប្រុសត្អូញត្អែរថាឈឺអ្វីដែរ លុះដល់វេលាកើតហេតុ ម៉ោង៥ទៀបភ្លឺ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ មិនឃើញបងប្រុសគ្រោញទៅធ្វើការ ទើបនាងបានចូលទៅដាស់បងប្រុសឱ្យក្រោក ក៏យកដៃទៅអង្រួន ទើបដឹងថា បងប្រុសរបស់នាងបានស្លាប់រឹងស្តូកបាត់ទៅហើយ មិនដឹងថាស្លាប់តាំងពីថ្មើណាទេ ទើបធ្វើឱ្យនាងមានការតក់ស្លុត ស្រែកឆោឡោ ផ្អើលដល់ក្រុមគ្រួសារ និងអ្នកជិតខាងចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍រដ្ឋបាលរកាខ្ពស់ និងកម្លាំងពិនិត្យហេតុស្រុកស្អាង ក្រុមប្រឹក្សាឃុំ លោកមេភូមិ គ្រូពេទ្យ មណ្ឌលសុខភាពឃុំ ធ្វើការពិនិត្យសាកសព ហើយសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារកើតអាការខ្យល់គរ។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES