Tuesday, September 16, 2025
Homeតារាខ្មែរយូ ឌីស្កូ ឆ្លងផុតគ្រោះធំ ពេទ្យហាមដាច់ខាត ញុាំសាច់គោ និងគ្រឿងសមុទ្រ

យូ ឌីស្កូ ឆ្លងផុតគ្រោះធំ ពេទ្យហាមដាច់ខាត ញុាំសាច់គោ និងគ្រឿងសមុទ្រ

យូ ឌីស្កូ ដែលបានវះកាត់ប្តូរក្រលៀនដោយជោគជ័យនៅប្រទេសឥណ្ឌា អស់ទឹកប្រាក់ជាង៤ម៉ឺនដុល្លារនោះ ពេលនេះហាក់មានទឹកមុខស្រស់ថ្លាបន្តិចហើយ និងថែមទាំងបង្ហាញខ្លួនតាមបណ្តាកម្មវិធីអ្នកសិល្បៈវិញទៀតផង ក្រោយពេលបាត់មុខពីសង្វៀនសិល្បៈជាច្រើនខែមក។

ទោះជាយ៉ាងណា យូ ឌីស្កូ មិនទាន់កំណត់ពេលវេលាជាក់លាក់នៃការវិលត្រឡប់មករកសង្វៀនសិល្បៈទេ ព្រោះរង់ចាំឡើងទម្ងន់៥គីឡូទៀតសិន ខណៈដែលពេលនេះ លោកគ្រូពេទ្យឥណ្ឌា ហាមឌីស្កូ មិនឱ្យញ៉ាំអាហារដែលមានសាច់គោ និងគ្រឿងសមុទ្រ ជាដាច់ខាត។

យូ ឌីស្កូ ថ្លែងថា “គ្រូពេទ្យមិនឱ្យខ្ញុំញ៉ាំអាហារ ដូចជា សាច់គោ និងគ្រឿងសមុទ្រ ជាដាច់ខាត។ ប៉ុន្តែខ្ញុំអាចញ៉ាំបាន ដូចជា មាន់ ត្រី សាច់ជ្រូក ចៀម ពពែ ម្តងម្កាល។ ចំពោះបន្លែគ្រប់ប្រភេទដែលមានជាតិល្វីង ក៏មិនអាចញ៉ាំបានដែរ។ រាល់ថ្ងៃខ្ញុំញ៉ាំបានតែមាន់ ត្រី និងបន្លែគ្មានជាតិល្វីង”។

យូ ឌីស្កូ បន្តថា “ជំងឺក្រលៀនរបស់លោកបានជះសះស្បើយហើយ តែក្នុង១ខែ ត្រូវទៅពិនិត្យឈាមម្តង ដើម្បីតាមដាន ហើយពេលនេះ លោកមិនអាចហាត់ប្រាណបានទេ ព្រោះមិនទាន់មានកម្លាំងគ្រប់គ្រាន់ ម៉្យាងទៀតខ្លាចប្រេះថ្នេរវះកាត់”។

ប៉ុន្តែយូ ឌីស្កូ ថា តាំងពីចេញពីពេទ្យឥណ្ឌា មកដល់ស្រុកវិញនេះ លោកឡើងទម្ងន់បាន១២គីឡូវិញហើយ និងរង់ចាំឡើងទម្ងន់ដល់៦៧គីឡូ ទើបទទួលសិល្បៈវិញ ខណៈពេលនេះ លោកមានទម្ងន់តែ៦២គីឡូ ស្របពេលដែលមុនឈឺ លោកមានទម្ងន់៧៧គីឡូ។

យូ ឌីស្កូ មិនទាន់កំណត់ពេលវេលាជាក់លាក់នៃការវិលត្រឡប់មករកអាជីពសិល្បៈវិញទេ ប៉ុន្តែអតីតតារាក្នុងក្រុម F4 ខ្មែរ រូបនេះថា ពេលដែលឡើងទម្ងន់បាន៥គីឡូថែមទៀត លោកនឹងចាប់ដៃជាមួយទូច ស្រីលក្ខណ៍ ច្រៀងរាំតាមឆាកតន្ត្រី និងទទួលការថតភាពយន្តដូចមុនវិញ ខណៈពេលនេះមានផលិតកម្មមួយចំនួន  បានហៅថតកុនដែរ តែលោកមិនទាន់ហ៊ានទទួលឡើយ ព្រោះខ្លាចធ្វើការឱ្យគេមិនកើត”

RELATED ARTICLES