Wednesday, September 24, 2025
Homeព័ត៌មានជាតិទប់ចិត្តលែងបាន ប្អូនស្រីហៅប៉ូលិសចាប់ខ្លួនបងស្រីបង្កើត ទៅប៉ុស្តិ៍ ព្រោះរឿងនេះ

ទប់ចិត្តលែងបាន ប្អូនស្រីហៅប៉ូលិសចាប់ខ្លួនបងស្រីបង្កើត ទៅប៉ុស្តិ៍ ព្រោះរឿងនេះ

ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍អំពើហិង្សារវាងបងប្អូនស្រីបង្កើត២នាក់ រហូតដល់បង្កជាអំពើហិង្សា​ ព្រោះរឿងព្រំដីជាប់គ្នា បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២ និង៤៥នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រយងកំពង់ឆ្នាំង។

ស្ត្រីដៃដល់ មានឈ្មោះរស់ រតនា អាយុ៥៤ឆ្នាំ មុខរបរលក់ដូរ។ ចំណែកស្ត្រីជនរងគ្រោះជាប្អូនស្រី មានឈ្មោះរស់ សន្តិភាព អាយុ៤៥ឆ្នាំ មុខរបរនៅផ្ទះ។ ស្ត្រីទាំង២នាក់បងប្អូនបង្កើតនឹងគ្នាខាងលើមានលំនៅក្នុងភូមិសង្កាត់កើតហេតុ ជាមួយគ្នា (ព្រំដីជាប់គ្នា)។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា អ្នកទាំងពីរជាបងប្អូនបង្កើតនឹងគ្នាចាប់ផ្តើ់មមានទំនាស់ រហូតឈានដល់ វាយតប់គ្នានេះ គឺផ្តើមចេញពីរឿងទំនាស់ព្រំដីរបងផ្ទះ នៅពេលកើតមានទំនាស់ពាក្យសម្តីនោះ ភាគីទាំងពីរបានជេរបញ្ចោរគ្នាទៅវិញទៅមក រហូតដល់ក្រោយមកភាគីបងស្រីទប់ចិត្តមិនបាន ក៏ស្ទុះទៅទាញដុំថ្មទៅវាយប្អូនស្រី បណ្តាលឱ្យរងរបួសលើផ្ទៃមុខខាងឆ្វេងតែម្តង។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះជាប្អូនស្រី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះ សមត្ថកិច្ចបានចុះឃាត់ខ្លួនស្ត្រីដៃដល់ជាបងស្រី នាំយកទៅសាកសួរនៅអធិការដ្ឋាន នគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងអនុវត្តន៍តាមនីតិវិធី៕

RELATED ARTICLES