Wednesday, September 24, 2025
Homeព័ត៌មានជាតិបាត់កូនមិនឃើញមកហូបបាយ តាមរក ដល់ពេលរកឃើញ ម្តាយទន់ជង្គង់ស្រែកយំ

បាត់កូនមិនឃើញមកហូបបាយ តាមរក ដល់ពេលរកឃើញ ម្តាយទន់ជង្គង់ស្រែកយំ

ខេត្តកោះកុង ៖ យុវជនម្នាក់ ព្រោះតែតូចចិត្តនឹងជំងឺប្រចាំកាយព្យាបាលមិនជា ក៏សម្រេចចិត្តគិតខ្លីចងកបញ្ចប់ជីវិតនៅលើចុងដូង លុះស្ត្រីជាម្តាយបាត់កូនមិនឃើញមកហូបបាយ ក៏ដើរតាមរក ស្រាប់តែប្រទះឃើញកូនប្រុសចងកស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅចំណុចដើមដូង ស្ថិតក្នុងភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ។

យុវជនគិតខ្លី ដែលចងកសម្លាប់ខ្លួន មានឈ្មោះចៅ ជា អាយុ២៣ឆ្នាំ មានជំងឺប្រចាំកាយរាប់ឆ្នាំមកហើយ និងមានលំនៅក្នុងភូមិឃុំកើត ហេតុខាងលើ។

តាមការបំភ្លឺរបស់ស្ត្រីជាម្តាយយុវជនរងគ្រោះ បានប្រាប់ថា កូនប្រុសរបស់គាត់ គឺមានជំងឺឈាមសស៊ីឈាមក្រហម អស់រយៈពេលជិត១០ឆ្នាំមកហើយ ទោះជាគាត់ប្រឹងនាំកូនទៅព្យាបាលយ៉ាងណា ក៏មិនឃើញធូរស្បើយសោះ រហូតដល់ទីបំផុត ទំនងជាកូនប្រុសរបស់គាត់ទ្រាំទ្រនឹងស្ថានភាពជំងឺលែងបាន ក៏ដាច់ចិត្តគិតខ្លីបែបនេះតែម្តង។

ស្ត្រីជាម្តាយបន្តថា នៅមុនពេលកើតហេតុ ដោយសារតែបាត់កូនប្រុសមិនឃើញនៅផ្ទះ ណាមួយដល់ម៉ោងបាយផង ទើបគាត់បានដើរទៅតាមរកកូនប្រុសឱ្យមកហូបបាយ ស្រាប់តែពេលដើរទៅដល់ចំណុចកើតហេតុខាងលើ គាត់ក៏បានប្រទះឃើញកូនប្រុសចងកស្លាប់នៅលើដើមដូងបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើងតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ ដោយមានការចូលរួម ពីមន្ត្រីប៉ុស្តិ៍នគរបាល មេភូមិ និងគ្រូទេព្យមណ្ឌលសុខភាព ពិនិត្យធ្វើកោសល្យ ពុំឃើញមានស្លាកស្នាមអ្វីគួរកត់សម្គាល់ ទើបប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES