Wednesday, September 24, 2025
Homeព័ត៌មានជាតិគេលែងលក់ឲ្យ គាត់ដើរចេញទៅ... កូនចៅស្វែងរកឃើញ យំទ្រហឹង

គេលែងលក់ឲ្យ គាត់ដើរចេញទៅ… កូនចៅស្វែងរកឃើញ យំទ្រហឹង

ខេត្តកំពង់ធំ ៖ បុរសម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា តែងផឹកស្រាស្រវឹងជាប់ជាប្រចាំ និងមិនព្រមហូបបាយទឹកសោះ លុះក្រោយពេលផឹកស្រវឹងជោកជាំ ក៏ដើរទៅរកទិញស្រាផឹកបន្តទៀត តែដោយសារអ្នកលក់ឃើញស្រវឹងខ្លាំងណាស់ទៅហើយ ទើបមិនព្រមលក់ឱ្យ ក៏ដើរចេញបាត់ទៅ លុះពេលកូនចៅនាំគ្នាដើរតាមស្វែងរក ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្បែរមាត់បឹងបាត់ទៅហើយ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមាត់បឹងតាពី ស្ថិតក្នុងភូមិសាស្ត្រឃុំចំណាក្រោម ស្រុកស្ទោង។

សាកសពជនរងគ្រោះ មានឈ្មោះលីវ ញឹម អាយុ៦៧ឆ្នាំ រស់នៅភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង។

តាមការបំភ្លឺពីឈ្មោះញឹម យ៉ត ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជាកូនបង្កើតរបសសព បានបញ្ជាក់ថា ឪពុកគាត់ឈ្មោះ លីវ ញឹម បានផឹក ស្រាស្រវឹងជាប្រចាំ។ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រហែល១០ព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ឪពុកគាត់ផឹកស្រាស្រវឹងយ៉ាងខ្លាំង បន្ទាប់មកនៅម៉ោងប្រហែល២រសៀលថ្ងៃដដែល ឪពុកគាត់បានដើរចេញពីរោង សំដៅទៅលក់ស្រារបស់ឈ្មោះសី រស់នៅភូមិជាមួយគ្នា ដើម្បីរកទិញស្រាផឹកទៀត តែដោយសារគាត់ស្រវឹងពេក ទើបអ្នកលក់មិនព្រមលក់ឱ្យ ក៏ដើរត្រលប់មកផ្ទះវិញ។

ប្រភពដដែលបន្តថា លុះដល់ម៉ោង៣រសៀល ថ្ងៃដដែល មានអ្នកភូមិឈ្មោះហុក និងឈ្មោះហ៊ីម បានជិះម៉ូតូមកប្រាប់គាត់ថា ប្រទះឃើញឪពុកគាត់ដេកនៅតាមផ្លូវ ភ្លាមនោះគាត់បានទៅមើលឃើញឪពុកដេក ផ្កាប់មុខស្លាប់ក្បែរព្រៃបាត់ទៅហើយ ដែលមានចម្ងាយប្រហែល៣០ម៉ែត្រ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយទទួលព័ត៌មានខាងលើ កម្លាំងជំនាញពិនិត្យហេតុស្រុក សហការជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំ បានចុះដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យកោសល្យលើសព តែសាកសពត្រូវបានកូនឌុបតាមម៉ូតូ យកមកផ្ទះនៅភូមិស្ពានគ្រង ទើបធ្វើដំណើរទៅពិនិត្យសព ដល់ផ្ទះ និងបានឃើញថា សពមានស្នាមរបកស្បែកនៅលើខ្នង និងនៅលើភ្លៅខាងឆ្វេង ដោយសារត្រូវកំដៅថ្ងៃពេលដឹកតាមម៉ូតូ ក្រៅពីនេះពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធផ្សេងៗឡើយ។

ការសន្និដ្ឋានរបស់ជំនាញថា ការស្លាប់នេះបណ្តាលមកពីផឹកស្រាច្រើនអត់ហូបបាយកើតរោគខ្យល់គ និងគាំងបេះដូង ទើបបណ្តាលឱ្យស្លាប់បែបនេះ។

ក្រោយពិនិត្យសាកសពរួចរាល់ សមត្ថកិច្ចបានប្រគល់សពទៅក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES