Wednesday, September 24, 2025
Homeតារាខ្មែរស្រែកឲ្យជួយផងៗ ប្រពន្ធស្ទុះទៅត្រកង ប្តីដាច់ខ្យល់លើដៃគួរឲ្យសង្វេគ

ស្រែកឲ្យជួយផងៗ ប្រពន្ធស្ទុះទៅត្រកង ប្តីដាច់ខ្យល់លើដៃគួរឲ្យសង្វេគ

ខេត្តកំពង់ធំ ៖ ហេតុការណ៍ដ៏រន្ធត់មួយ ដោយសារបុរសម្នាក់ត្រូវបានជំងឺធ្វើទុក្ខ ក៏ហៅពេទ្យមកព្យួរសេរ៉ូមឱ្យស្រាប់តែក្រោយមក ក៏ស្រែកហៅប្រពន្ធឱ្យជួយ រួចក៏ទន់ជង្គង់ដួល ចំណែកស្ត្រីជាប្រពន្ធបានស្ទុះទៅត្រកងប្តីដែរ តែអកុសល ប្តីបានដាច់ខ្យល់ស្លាប់លើដៃប្រពន្ធបាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិក្រសាំង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។

បុរសរងគ្រោះមានឈ្មោះមូល ម៉ៃ អាយុ៣៧ឆ្នាំ មុខរបរលេងភ្លេងការ មានប្រពន្ធឈ្មោះឯក ម៉ៃ អាយុ ៣៧ឆ្នាំ មុខរបរកសិករ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់ មានជំងឺក្រពះពោះវៀនប្រចាំកាយច្រើនខែមកហើយ ឱ្យតែធ្វើទុក្ខ ហើយថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ គាត់ជាប្រពន្ធក៏បានទៅហៅពេទ្យឱ្យមកដាក់សេរ៉ូមឱ្យប្តី បន្ទាប់មក ប្តីរបស់គាត់ក៏បានដេកលង់លក់ទៅ។ លុះព្រឹកឡើងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ គាត់បានឱ្យប្តីពកូនតូចដើរលេងក្នុងបរិវេណផ្ទះបានមួយសន្ទុះ ស្រាប់តែប្តីរបស់គាត់ ស្រែកប្រាប់ថា ឯងជួយគ្នាផង គ្នាមិនស្រួលទេ ហើយក៏ដួល ទើបគាត់ជាប្រពន្ធបានស្ទុះទៅត្រកងប្តីភ្លាមៗដែរ តែអកុសលប្តីគាត់បានសន្លប់លែងដឹងខ្លួន ហើយក៏ដាច់ខ្យល់ស្លាប់ក្នុងពេលនោះទៅ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ ដល់អ្នកជិតខាងចោម រោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញពិនិត្យហេតុស្រុក សហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ បុគ្គលិកពេទ្យ (មណ្ឌលសុខភាពគោកងួន) ចូលរួមពិនិត្យសព រួចបញ្ជាក់ថា នៅលើខ្លួនប្រាណសាកសព ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសផ្សេងឡើយ។ រួចបានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រាះនេះ គឺបណ្តាលមកពីកើតរោគខ្យល់គរ គាំងបេះដូងស្លាប់បែបនេះតែម្តង។

សាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES