Wednesday, September 24, 2025
Homeព័ត៌មានជាតិផ្លោះរបងចូលរំលោភកូនស្រី ម៉ែមកទាន់ចាក់១កាំបិត ជាប់ផ្លែក្នុងពោះ

ផ្លោះរបងចូលរំលោភកូនស្រី ម៉ែមកទាន់ចាក់១កាំបិត ជាប់ផ្លែក្នុងពោះ

ភ្នំពេញ ៖ ជនសង្ស័យល្មោភកាមម្នាក់ បានធ្វើសកម្មភាពឡើងផ្លោះរបងចូលទៅក្នុងផ្ទះ ប្រជាពលរដ្ឋ១កន្លែង បន្ទាប់មកក៏ចូលទៅចាប់រំលោភក្មេងស្រីវ័យ១១ឆ្នាំម្នាក់ តែមិនបានសម្រេច ដោយសារតែត្រូវម្តាយរបស់ក្មេងស្រីរងគ្រោះតាមមកទាន់ ធ្វើឱ្យជនសង្ស័យផ្ទុះកំហឹងទាញកាំបិតចាក់ប្រហារ ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បណ្តាលឱ្យបាក់កាំបិតជាប់ក្នុងពោះ បន្ទាប់មកក៏បានវាយកូនប្រុសស្រី៣នាក់ទៀត ឱ្យរងរបួស។

ហេតុការណ៍ប៉ុនប៉ងរំលោភ និងប្រើអំពើហិង្សាដ៏ឃោរឃៅខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តប្រជុំសាគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ស្ត្រីជាម្តាយដែលរងរបួសធ្ងន់ (ត្រូវជន សង្ស័យចាក់១កាំបិតបាក់ជាប់ក្នុងពោះ) មានឈ្មោះសៅ យឿន អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ មានប្តីឈ្មោះឈួន សម្បត្តិ អាយុ៣៧ឆ្នាំ មុខរបរសន្តិសុខឯកជន មានកូនក្នុងបន្ទុក៣នាក់ (ប្រុស១ ស្រី២) ក្នុងនោះ កូនស្រីច្បងមានអាយុ១១ឆ្នាំ ជាជនរងគ្រោះក្នុងករណីប៉ុនប៉ងរំលោភ ចំណែកកូនស្រីទី២ អាយុ៨ឆ្នាំ និងទី៣ កូនប្រុសពៅ អាយុ១ខួបជាង រងរបួសធ្ងន់ទាំងអស់គ្នា។

ក្មេងស្រីរងគ្រោះ

តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនដៃដល់ម្នាក់ បានផ្លោះរបងវត្តចូលទៅចាប់ឱបក្មេងស្រី អាយុជាង១១ឆ្នាំ ប៉ុនប៉ងរំលោភ តែខណៈនោះម្តាយរបស់ក្មេងស្រីរងគ្រោះ រួមនឹងកូនតូច២នាក់ទៀត បានមកទាន់ រួចក៏ចូលទៅជួយកូនស្រី ដោយបានចាក់ជនដៃដល់១កាំបិត តែរបួសស្រាល។ ភ្លាមនោះ ជនដៃដល់ក៏បានទាញកាំបិតចាក់ស្ត្រីជាម្តាយវិញ ១កាំបិត បណ្តាលឱ្យបាក់ផ្លែកាំបិតជាប់ក្នុងពោះ ហើយច្របាច់ក និងវាយកូនប្រុសស្រីតូចៗឱ្យរបួសទាំងអស់គ្នា រួចហើយគេចខ្លួនបាត់។ បន្ទាប់មកត្រូវបានអ្នកជិតខាង ជួយដឹកបញ្ចូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។

តាមសម្តីបុរសជាប្តី និងឪពុករបស់ជនរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុ រូបគាត់បានទៅធ្វើការសន្តិសុខឯកជន ហើយប្រពន្ធ និងកូនប្រុសស្រី៣នាក់ ស្នាក់នៅផ្ទះក្នុងបរិវេណវត្តខាងលើ។ ក្រោយមក ប្រពន្ធគាត់ខលប្រាប់ថា មានគ្រោះថ្នាក់ត្រូវគេចាក់រូបគាត់ និងវាយកូនតូចៗ បណ្តាលឱ្យរបួសធ្ងន់ទាំង៤នាក់ កំពុងសម្រាកនៅមន្ទីពេទ្យកាល់ម៉ែត ទើបគាត់ប្រញាប់ទៅមើល ទើបដឹងថា ប្រពន្ធរបស់គាត់ត្រូវជនដៃដល់ដែលប៉ុនប៉ងរំលោភកូនស្រីច្បងរបស់គាត់ ចាក់១កាំបិត ព្រោះតែខឹងតាមទាន់ជនដៃដល់ ដែលកំពុងចាប់រំលោភកូនស្រី មិនតែប៉ុណ្ណោះ ជនដៃដល់នៅថែមទាំងបានវាយដំកូនតូចៗរបស់គាត់ទាំង៣នាក់ ឱ្យរងរបួសទៀតផង។

ស្ត្រីរងគ្រោះ

យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋរស់នៅជិតខាង គេបានឃើញថា មុនពេលកើតហេតុ មានបុរសម្នាក់បានឡើង របងផ្លោះចូលក្នុងបរិវេណវត្តមួយសន្ទុះ ក៏ផ្លោះចេញមកវិញយ៉ាងលឿន។ តែទោះជាយ៉ាងណា ករណីខាងលើនេះ គ្រាន់តែប្រជាពលរដ្ឋសន្និដ្ឋាន ជាករណីប៉ងរំលោភ មិនបានសម្រេចប៉ុណ្ណោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ព្រោះស្ត្រីរងគ្រោះកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតនៅឡើយ។

ប្តីស្ត្រីរងគ្រោះ

បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យ និងធ្វើការស្រាវជ្រាវ ដើម្បីតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES